ព្រឹតិ្តការណ៍ថ្មីៗ

ដឹងថាមុខរបរ នឹងវាគុកហើយ នៅតែខំប្រឹងទៀត

1 ខែ មុន 30 tnn_admin

ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយ៉ាងហ្មត់ចត់ និងទទួលបានបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត នៅថ្ងៃសៅរិ៍ ១រោចខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង១៦និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយករណីនៅចំណុចផ្លូវខេត្តលេខ២២ ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ដោយឃាត់ជនសង្ស័យ០១នាក់មានឈ្មោះហុឹម និត ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំបួរ សង្កាត់រការក្នុង ក្រុងដូនកែវ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរដកហូតបានម៉្សៅក្រាមពណ៌សថ្លាចំនួន ២២កញ្ចប់ តូច ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ូតូ១គ្រឿង និងប្រដាប់វេចខ្ចប់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្កាំងជំនាញកំពុង សាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងស្រាវជ្រាវស្វែងរកបក្ខពួកបន្ថែមទៀតមកផ្តន្ទាទោសតាមច្បាប់ ។ ដោយ ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ