ព្រឹតិ្តការណ៍ថ្មីៗ

អ្នកលេងវ័យក្មេង២នាក់ និងក្រុមបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

1 ខែ មុន 30 tnn_admin

បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូចំនួន១០នាក់ និងអ្នកកាប់ចាក់២នាក់ប្រដាប់ដោយពូថៅ១និងដាវសុាំម៉ូរ៉ៃ១ដើម។

ជនសង្ស័យទាំង១២នាក់ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមគោលដៅសម្ខាន់ៗក្នុងក្រុងបាត់ដំបង ជាពិសេសនៅខាងមុខក្លិបកំសាន្ត(ស្តាយឡាយ)។

លោកវរសេនីយឯកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានលើកឡើងថា៖យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរង ផែនព្រហ្មទណ្ឌកម្រិតស្រាលរួមទាំងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋផងនោះ កម្លាំងតាមប្រម៉ាញ់និងឃាត់ខ្លួនជនទាំងអស់នោះយកមកអប់រំ។

លោកអធិការបានបន្តថា៖ក្រុមក្មេងៗទាំងអស់នោះមានឈ្មោះដូចតទៅ៖១-ហៀង ស៊ាន ភេទប្រុស អាយុ១៥ឆ្នាំ ២-សួន ម៉េង សុឺ ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឃា សុខឃីម ភេទប្រុស ១៦ឆ្នាំ ៤-វ៉ុន សៅរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ៥-ឡុង ជីធាង ភេទប្រុស អាយុ១៧ឆ្នាំ ៦-ផាត លិ ភេទប្រុសអាយុ១៧ឆ្នាំ ៧-ចិន ចាន់ធា ភេទប្រុសអាយុ១៧ឆ្នាំ ៨-ប៉ូរា ផាណាង ភេទប្រុស អាយុ១៧ឆ្នាំ ៩-រឿន ចាន់រិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ ១០-ឈ្មោះមុំ វឌ្ឍនា ភេទប្រុស អាយុ១៩ឆ្នាំ ១១-អ៊ាង សុីថុល ភេទប្រុស អាយុ២០ឆ្នាំ និងទី១២ឈ្មោះ សេង រ៉ាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនបង្កអសន្តិសុខទាំងអស់នេះពុំមានមុខរបរពិតប្រាកដឡើយ។

សូមបញ្ជាក់ថា៖ទាំងក្រុមបង្ហោះម៉ូតូនិងអ្នកកាប់ចាក់ពីរនាក់ក្នុងចំណោមជនទាំងទាំង១២នាក់ខាងលើត្រូវបានកម្លាំងជំនាញធ្វើការអប់រំ ដកហូតវត្ថុតាង ពូថៅ-ដាវនិងអញ្ជើញអាណាព្យាបាលមកធានាយកទៅគេហដ្ឋានដើម្បីអប់រំបន្ត៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ