ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាសាធារណៈស្តីពីភូមិសង្កាត់មានសុវត្ថិភាព របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌសែនសុខ

1 ខែ មុន 75 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សង្កាត់ចំនួន០២ គឺសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម បានបើកវេទិកាសាធារណៈស្តីពីភូមិសង្កាត់មានសុវត្ថិភាព របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានចុះជួយខណ្ឌ សង្កាត់ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក លោកស្រីអភិបាលរងខណ្ឌ លោកចៅសង្កាត់ទាំង២ និងប្រជាពលរដ្ឋសរុបអ្នកចូលរួមចំនួន៣០០នាក់ ពិធីនេះប្រារព្វធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាសន្តិភាព សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អង្គវេទិកានេះបង្កើតឡើងដើម្បីបង្កើនភាពស្និតស្នាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ផ្សព្វផ្សាយ នូវសមិទ្ធិផលនានាដែលសង្កាត់ទាំងពីរសម្រេចបាននាពេលកន្លងមក ជួបផ្ទាល់មាត់ជាមួយប្រជាពលរដ្ឋ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមលើកជាសំនួរ សំណូមពរ ចម្ងល់ សំណើផ្សេងៗ ដើម្បីទទួលពិភាក្សា និងធ្វើការដោះស្រាយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ