ព្រឹតិ្តការណ៍ថ្មីៗ

ថ្លើមធំ ហ៊ាន គាស់បន្ទប់ជួលទាំងថ្ងៃ! 

1 ខែ មុន 44 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ នគរបាលប៉ុស្ដិ៍កាកាបទី២ឃាត់ខ្លួន ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយពីនាំគ្នាធ្វើសកម្មភាពគាស់បន្ទប់ជួល គ្រាម្ចាស់ទៅធ្វើការបាត់ កាលពីវេលាម៉ោង ១និង៤៥នាទី រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ ហយ ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ ។

តាមលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ បានឲ្យដឹងថា មុនកើតហេតុ ម្ចាស់បន្ទប់ជួលរវល់ទៅធ្វើការងារបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យគ្នា៣នាក់ ហើយជនសង្ស័យម្នាក់ខាងលើ គាស់ទ្វារចូល ចំណែកបក្ខពួក២នាក់ទៀត ចាំមើលផ្លូវខាងក្រៅ គាប់ជួន ត្រូវបានអ៊ុំស្រីម្នាក់ ជាអ្នកជិតខាង មកទាន់ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យផ្អើលនាំគ្នារត់ មាន២នាក់ នៅខាងក្រៅរត់លឿនជាងគេ គេចខ្លួនបាត់ សល់ម្នាក់ខាងលើ ស្របពេលដែកម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាបទី២ មកទាន់ដេញចាប់ខ្លួនបាន ។

ជនសង្ស័យឃាត់ខ្លួនបានម្នាក់ នគរបាលនាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាបទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌអនុវត្តន៍បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ