ព្រឹតិ្តការណ៍ថ្មីៗ

បុករះ បណ្តាលអោយមានមនុស្សស្លាប់ និង របួស លើកំណាត់ផ្លូវ សម្តេច ជា សុីម

1 ខែ មុន 68 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយឡែនឌ័របើកបុកម៉ូតូសង់កូរ៉េច្រាសទិស ផ្លោងបោកផ្ទប់នឹងរថយន្តម៉ាស្តា ហើយត្រូវបានរថយន្តដឹកបេតុងបើកមកកិនម៉ូតូបន្ថែម កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសម្តេច ជា សុីម ខាងលិចផ្សារបឹងបៃតង ភូមិជ្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោយកើតហេតុភ្លាមៗទោះជារថយន្តបង្ក ហាយឡែនឌ័រ ពយាយាមប៉ុនប៉ងបើករត់គេច តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានទាំងរថយន្ត ទាំងអ្នកបើកបរ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-8587 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចខាងលើ វ៉ាជែងរថយន្តខាងមុខ ក៏ជ្រុលទៅបុកម៉ូតូច្រាសទិស ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1K-5178 ជិះដោយបុរសរងគ្រោះ២នាក់ ផ្លោងបោកផ្ទប់ទៅនឹងរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-9309 កំពុងបើកពីលិចទៅកើត ស្របជាមួយម៉ូតូ បណ្តាលឲ្យ អ្នកជិះម៉ូតូ ម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ខ្ទាតម៉ូតូចេញ ស្របពេលនោះស្រាប់តែរថយន្ត ដឹកបេតុង ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1615 បើកពីលិចទៅកើតដែរនោះ ជ្រុលទៅបុកកិនម៉ូតូបន្ថែមទៀត ភ្លាមៗ រថយន្តបង្កហាយឡែនឌ័រព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានរថយន្ត៣គ្រឿង និងម៉ូតូមួយគ្រឿង ក្នុងនោះ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យ វាស់វែង យកមធ្យោបាយពាក់ព័ន្ធ និងអ្នកបើកបររថយន្តហាយឡែនឌ័រម្នាក់ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង ចំណែកសាកសព សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ