ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១ នៅវត្តសំប៉ាន វត្តព្រែកតាដួង វត្តកំពង់សំបួរ ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល

6 ខែ មុន 11 tnn_admin

ខេត្តកណ្តាល៖  នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១ នៅវត្តសំប៉ាន វត្តព្រែកតាដួង វត្តកំពង់សំបួរ ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។

ពិធីបែបព្រះពុទ្ធសាសនានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយមានការប្រារព្វពិធីផ្សេងៗ រួមមានដូចជា៖ នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា បោះបាយបិណ្ឌ ប្រគេនយាគូព្រះសង្ឃ រាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការ ក្រោមឱវាទក្រសួងទាំងអស់។

នៅក្នុងពិធីកាន់បិណ្ឌទី០១ ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគេននៅនូវបច្ច័យជួនវត្តសំប៉ានទឹកប្រាក់ចំនួន ២៥០ដុល្លារសហរដ្ឋអាមេរិក វត្តព្រែកតាដួងទឹកប្រាក់ចំនួន ២១០ ដុល្លារសហរដ្ឋអាមេរិក និងវត្តកំពង់សំបួរទឹកប្រាក់ចំនួន ២៤៦ ដុល្លារសហរដ្ឋអាមេរិក និងប្រគេនគ្រឿងឧបភោគបរិភោគ ជូនដល់វត្តទាំង៣ដូចៗគ្នា។

ក្នុងពិធីកាន់បិណ្ឌទី០១ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមគោរពជូនពរលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ