ព្រឹតិ្តការណ៍ថ្មីៗ

អស់សង្ខារ ត្រឹមថ្ងៃបិណ្ឌ១ ដោយ…..!

1 ខែ មុន 236 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូMSXបើកឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េ ដឹកតុកៅអី បើកបុក ហើយរត់ទៅបាត់ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ជិះម៉ូតូ ម៉ាកMSXពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-9265 បើកបរដោយ ឈ្មោះ ស៊ុំ ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ភ្ញាក់ងារ ដឹកផលិតផល អនឡាញ មានទីលំនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ( ស្លាប់ភ្លាមៗនៅកន្លែង) រួមដំណើរជាមួយ ឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា រងរបួសធ្ងន់ ។ ហើយមុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ក្នុងគោលបំណងដឹកផលិតផលឲ្យអតិថិជន ស្ពីកឃ័រ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ឆ្លងផ្លូវពីត្បូងទៅជើង ត្រូវបានរថយន្តកូរ៉េ ដឹកតុ កៅអី បើកពីកើតទៅលិចបុក ហើយរថយន្តបើករត់គេចពីកន្លែងកើតហេតុទៅបាត់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កក្រោយបើករត់គេច ត្រូវបានគេប្រទះឃើញ នៅក្បែរសាលាអាវុធហត្ថកំបូល អ្នកបើកបររត់គេចខ្លួនបាត់ ហើយរថយន្តបង្កកូរ៉េ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2W-1806 ។

ករណីខាងលើត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ ជនរងគ្រោះដឹកបញ្ជូនយកទៅសង្គ្រោះ រួចប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង យកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ