ព្រឹតិ្តការណ៍ថ្មីៗ

ចុះចាប់អ្នកញៀនល្បែង ដាក់ឡាន បញ្ជូនមក អធិការក្រុងបាត់ដំបង

8 ខែ មុន 70 tnn_admin

បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឆ្មក់បង្ក្រាប និងឃាត់ខ្លួនមេកន្ទុយលេខម្នាក់ និងអ្នកលេងបៀរមួយក្រុមយកមកអធិការដ្ឋានដើម្បីប្រមានដល់ក្រុមអ្នកញៀនល្បែងសុីសង ជាពិសេស (មេឆ្នោត)។

ប្រតិបត្តិការបង្កា្របនេះកម្លាំងនគរបាលក្រុងបាត់ដំបងដឹកនាំដោយ លោកអធិការ ឆាង វណ្ណឆៃ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចភូមិ កាប់គោថ្មី សង្កាត់អូរចារ ឃាត់ខ្លួនមេកន្ទុយលេខម្នាក់ឈ្មោះ បួន សិលា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរ (មេឆ្នោត)។

បន្ទាប់មកបានបន្តឃាត់ខ្លួនអ្នកបៀរ ចំនួន៩នាក់ ចំណុចភូមិអណ្តូងចេញ និងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មាន ពី លោកអធិការបានបញ្ជាក់ប្រាប់TNNថា ការបង្ក្រាបនិងឃាត់ខ្លួនជនល្មើសទាំងអស់នេះដើម្បីប្រមាននិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។

លោកអធិការបានបន្តថា៖ប្រសិនបើជនល្មើសទាំងអស់នេះមិនគោរពតាមកិច្ចសន្យារបស់ខ្លួនទេនោះ លើកក្រោយនឹងចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ