ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗណាស់!  បើករថយន្ត SIENNA បុកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង 

1 ខែ មុន 16 tnn_admin

ភ្នំពេញ ៖ ស្ដែងៗណាស់  ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបង្កឡើងដោយរថយន្តស៊ីណា (SIENNA) មួយគ្រឿង បើកបរដោយបុរសម្នាក់  បោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង ខ្ទាតក្រឡាប់ផ្ងាជើងម្ខាងកណ្ដាលផ្លូវ ជាប់តៃកុងរកផ្លូវចេញមិនបាន តែសំណាងហើយដែលមានប្រជាពលរដ្ឋ និងអ្នកដំណើរ  មកជួយ រុញច្រាន រថយន្តមកវិញ  ទើបអាចជួយយកតៃកុងមកខាងក្រៅ បាន  ដោយមិនមានរបួសអ្វីធ្ងន់ធ្ងរឡើយ គ្រាន់តែខ្ទេចរថយន្តបើកទៅមុខលែងរួច  និងបាក់របាំងថ្មអស់មួយផ្ទាំងប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៥:០៥នាទីទាបភ្លឺ  ឈានចូលថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០១៩  នៅត្រង់ចំណុចទល់មុខ ផ្សារទំនើប ស៊ីធីម៉ល  ក្បែរសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅលើកំណាត់ផ្លូវលេខ២១៧ (មុនីរ៉េត) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សាក្សី នៅក្បែរកន្លែងកើតហេតុនិងជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយដឹង នៅពេលកើតហេតុនោះ គេឃើញរថយន្តបង្កម៉ាកស៊ីណា  (SIENNA) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-7175 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ ទិសដៅពីត្បូងទៅជើង  ក្នុងល្បឿនយ៉ាងលឿន លុះមកជិតដល់កន្លែងកើតហេតុ  ស្រាប់តែ វ៉ាក់អឺ ម៉ូតូមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តខ្ទាតវិលទៅក្រឡាប់ផ្ងាជើងម្ខាងកណ្ដាលផ្លូវ ជាប់តៃកុងរកផ្លូវចេញមិនបាន ។ តែសំណាងហើយដែលមានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ ជាច្រើន បានមកជួយ រុញច្រាន រថយន្តមកវិញ  ទើបអាចជួយយកតៃកុងមកខាងក្រៅ បាន  ដោយមិនមានរបួសអ្វីធ្ងន់ធ្ងរឡើយ គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួច  និងបណ្ដាលឲ្យរថយន្តខ្ទេចអស់មួយកំណាត់មុខ  បើកទៅមុខលែងរួច  និងបណ្ដាលឲ្យបាក់របាំងថ្មអស់មួយផ្ទាំងប៉ុណ្ណោះ ហើយក៏មានសមត្ថកិច្ចមូលដ្ឋានចុះមករាយការណ៍ប្រគល់អោយជំនាញចុះវាស់វែងផងដែរ។

ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ  លើការខូចខាត ទ្រព្យសម្បត្តិ រដ្ឋតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ