ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តព្រុស បោលលឿនដូចហោះ  ស្ទុះឡើងសួន ពន្លះបង្គោលភ្លើងមួយដើមបាក់រាបដល់ដី  នៅខណ្ឌមានជ័យ 

1 ខែ មុន 23 tnn_admin

ភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿងបោលបុកហោះឡើងសួនច្បារ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តព្រុសមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BC-7660 បោះពួយល្បឿនលឿនពីត្បូងទៅជើង លុះទៅដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងសួនច្បារ ជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើមរាបដល់ដី រថយន្តមិនទាន់អស់ល្បឿនឆ្លងមកម្ខាងផ្លូវប្រមាណ៥០ម៉ែត្រវិលមួយជុំផ្ទុះពោងនិងខ្ទេចផ្នែកខាងមុខយ៉ាងដំណំទើបទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ  លើ ការ ខូច ខាត ទ្រព្យសម្បត្តិ រដ្ឋតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ