ព្រឹតិ្តការណ៍ថ្មីៗ

បុករត់ ស្ទើរក្លាយជាទម្លាប់ ចុះបើប៉ះសាច់ឈាមខ្លួនឯងវិញ?

1 ខែ មុន 21 tnn_admin

ភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់  ស្ទើតែក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តគ្រប់ប្រភេទដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង តក់ស្លុតបែបណា ដែរ?

ជាក់ស្ដែង បុរសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ខណៈពេលកំពុងបើកម៉ូតូ ធ្វើដំណើរតាមផ្លូវ តែម្នាក់ឯង  បែរជាត្រូវរថយន្ត(មិនស្គាល់ម៉ាក) បើកយ៉ាងលឿនដូចហោះ  មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុកស្លាកយីហោរបស់សណ្ឋាគារតាយម៉េង បោកនឹងថ្នល់   រងរបួសបាក់ដៃម្ខាង  តែសំណាងហេីយដែលជនរងគ្រោះបានពាក់មួកការពារសុវត្ថិភាព  ទើបមិនបណ្ដាលឲ្យ ប៉ះទង្គិច ក្បាល  ចំណែកឯរថយន្តបង្កបាន បន្ថែមលឿនបើកគេចចេញទៅបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត០៣ទាបភ្លឺ  ឈានចូលថ្ងៃសុក្រ  ទី១៣ ខែកញ្ញា   ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវព្រះនរោត្តម មុខសណ្ឋាគារតាយម៉េង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ។

យើងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ  ដំបូងឡើយ គេឃើញបុរសម្នាក់  កំពុងបើកម៉ូតូមួយគ្រឿង  ម៉ាកហុងដា (Honda Zoomer-X) ពណ៌សលាយក្រហម  ពាក់ស្លាកលេខតាកែវ 1O-0840  បានធ្វើដំណើរតាមផ្លូវ ព្រះនរោត្តម  ទិសដៅពីជើងមកត្បូង លុះមកដល់មុខច្រកផ្លូវចេញចូលជាប់សណ្ឋាគារ តាយម៉េង ស្រាប់តែមានរថយន្ត(មិនស្គាល់ម៉ាក)មួយគ្រឿង  ធ្វើដំណើរស្របទិសគ្នា  មកពីក្រោយយ៉ាងលឿនដូចហោះ  មកបុកពីក្រោយ ពេញទំហឹង  បណ្ដាលឲ្យខ្ទាតទៅបុកស្លាកយីហោរបស់សណ្ឋាគារតាយម៉េង បោកនឹងថ្នល់   រងរបួសបាក់ដៃម្ខាង  និងមិនប៉ះទង្គិចក្បាល  ព្រោះជនរងគ្រោះ មានពាក់មួកសុវត្ថិភាព ។

ភ្លាមៗនោះរថយន្តបង្ក  មិនព្រមឈប់ដោះស្រាយទេ  បានបន្ថែមលឿនបើករត់គេចពីកន្លែងកើតហេតុបាត់ស្រមោល  បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខយាមនៅជិតនោះ  រួមទាំងបងប្អូន ប្រជាពលរដ្ឋ  ដែលធ្វើដំណើរឆ្លងកាត់នោះ ដែរ  ចុះទៅជួយមើលអ្នករបួសនោះ  រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់  ទាក់ទងរថយន្តសង្គ្រោះអោយមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ  ជនរងគ្រោះត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាលហុងហាក់  មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ  រីឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់  ចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅផ្នែកចរាចរណ៍ខណ្ឌចំការមន អោយមកយកទៅរក្សាទុកបណ្ដោះអាសន្ន  រងចាំជនរងគ្រោះដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ  រករថយន្តបង្កមកដោះស្រាយ  និងប្រគល់ម៉ូតូជូនជនរងគ្រោះវិញពេលក្រោយ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ