ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អណត្តិទី៣

1 សប្តាហ៍ មុន 62 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ១៤កេីត ខែ​ភទ្របទ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០១៩រដ្ឋបាលខណ្ឌសែនសុខ បានប្រារព្ធបេីកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ កងកំលាំងទាំង០៣ប្រភេទ លោកនាយក នាយករងរដ្ឋបាល ការិយាល័យចំណុះជំនាញ មន្ត្រីរាជការ តំណាងរដ្ឋាករទឹកស្វយ័ត តំណាងអគ្គិសនី អង្គការមិនមែនរដ្ឋាភិបាល លោកចៅសង្កាត់ទាំង០៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ លោក លោកស្រីប្រធានភូមិទាំង៤៧ភូមិ តំណាងអាជីវករផ្សារ តំណាងក្រុមហ៊ុនសុីនទ្រី សរុបអ្នកចូលរួមប្រមាណជា៧០០នាក់ នៅអគាខាប់ភីថល ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ