ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចប្រធានរដ្ឋសភា ពេញចិត្ត និងគាំទ្រចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងឡាវ

1 សប្តាហ៍ មុន 9 tnn_admin

ភ្នំពេញ៖ ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តម ថងលួន ស៊ីសូលីដ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តែងនូវការគាំទ្រចំពោះលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ទំាងសងខាង។

ឯកឧត្តម ថងលូន ស៊ីស៊ូលីត បានជម្រាបសម្តេចប្រធានរដ្ឋសភា ថារដ្ឋាភិបាលនៃប្រទេសទំាងពីរ កម្ពុជា-ឡាវ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ក្នុងន័យលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើងក្នុងន័យលើកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ គង់វង្សនិងយូរអង្វែង”។ កម្ពុជា-ឡាវ បានពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពលអគ្គិសនី វប្បធម៌ ទេសចរណ៍។

ឯកឧត្តម ថងលួន ស៊ីសូលីដ បានកោតសរសើរយ៉ាងក្រៃលែងចំពោះការលះបង់ របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការចូលរួមចំណែកដឹកនាំ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិដែលធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ សម្តេចក៏បានខិតខំពូនជ្រុំលើកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ជាប្រពៃណីរវាងប្រទេសកម្ពុជានិងឡាវ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងដោយបានឃើញវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង
ជ្រោយ រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះ បាននំាមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមប្រជាជាតិប្រទេសទាំងពីរ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានជម្រាបឯកឧត្តមនាយករដ្ឋមន្រ្តី ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋសភាប្រទេសទំាងពីរផងដែរ។ រដ្ឋសភា បានផ្លាស់ប្តូរពិសោធន៍ជាមួយគ្នាជាបន្តបន្ទាប់ នៅគ្រប់កម្រិត ពិសេសការគំាទ្រគ្នាទៅវិញទៅមកលើលើឆាកអន្តរជាតិ តាមរយៈវេទិកាអន្តរសភានានា ទាំងក្នុងកម្រិតតំបន់ និងសកលលោក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ