ព្រឹតិ្តការណ៍ថ្មីៗ

គ្រួសារសពទី១៣២ ក្នុងខណ្ឌដង្កោ ដែល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមរំលែកទុក្ខ

3 ខែ មុន 19 tnn_admin

ភ្នំពេញ៖ គ្រួសារសពទី១៣២ ក្នុងខណ្ឌដង្កោ ដែល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក កន សុកេន ចៅសង្កាត់ ព្រមទាំងសហការី។ សពឈ្មោះ ជួន ជីន ភេទស្រី អាយុ៨៥ឆ្នាំ បានទទួលមរណភាពដោយជរាពាធ។

សម្ភារៈថវិកាដែលបានចូលបុណ្យរួមមាន៖
– អង្ករ ៥០ គីឡូក្រាម
– ទឹកសុទ្ធ ២កេះ
– ទឹកត្រី ១យួរ
– ទឹកស៊ីអ៊ីវ ១យួរ
– ថវិកា ៤០០,០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ