ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ អញ្ជើញមកទទួល ទេយ្យទានសប្បុរសធម៌ ពីព្រះចៅអធិការវត្ត គោកបញ្ជាន់

1 សប្តាហ៍ មុន 39 តូ សុផល

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងជាប្រធានកិត្តយសអនុសាខា បានអញ្ជើញដឹកនាំក្រុមការងារ ទៅទទួលទេយ្យទានសប្បុរសធម៌ ពីវត្តចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ។

ពិធីនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ នៅវត្តគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នមំពេញ។

ក្នុងឱកាសនោះ លោកប្រធានកិត្តយសអនុសាខា បានមានប្រសាសន៍ថ្លែងអំណរព្រះគុណ ចំពោះព្រះចៅ អធិការវត្តទាំង  ព្រមទាំងបានសន្យា នឹងចាត់ចែងប្រើប្រាស់ នូវទេយ្យទានទាំងនេះ ជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាកាកបាទក្រហម។

ជាការឆ្លើយតប ព្រះវិសាលបញ្ញា សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែក ជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

ទេយ្យទានដែលអនុសាខា ទទួលបានរួមមាន៖ អង្ករ២.០០០គីឡូក្រាម ទឹកសុទ្ធ៣០កេស មី៦០កេស ទឹកក្រូច១០កេស ទឹកត្រីទឹកសុីអុីវ៣៨យួរ និងថវិកាចំនួន១០លានរៀលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ