ព្រឹតិ្តការណ៍ថ្មីៗ

ឃោរឃៅណាស់ សម្លាប់ប្រពន្ធហើយ ដុតផ្ទះឲ្យឆេះសាកសព ដើម្បីបង្វែរដានសមត្ថកិច្ច បងប្អូនសាច់ញាតិ និងអ្នកជិតខាង …

1 សប្តាហ៍ មុន 66 តូ សុផល

ខេត្តកណ្តាល៖  ដោយកិច្ចប្រតិបត្តិការ ខិតខំស្រាវជ្រាវ យ៉ាងហ្មត់ចត់ ពីសមត្ថកិច្ចនគរបាល គ្រប់ថ្នាក់លទ្ធផលស៊ើបអង្កេត បង្ហាញថា៖ករណី៖ ឃាតកម្ម គិតទុកជាមុន  (សម្លាប់ប្រពន្ធរួចដុតក្នុងផ្ទះ)
ដែលករណីនេះ កេីតហេតុ​ នៅថ្ងៃ​ អាទិត្យ​ ១៣កេីត ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ២៤៦៣​ គ.ស​ ២០១៩​ ត្រូវនិងថ្ងៃទី​១៤.០៧.
២០១៩​ វេលាម៉ោង​ ០២.៤០នាទី​ នៅចំណុចផ្ទះ​ ឈ្មោះ​វ៉េង​ វិរៈ ភេទ​ ប្រុសអាយុ៣០ឆ្នាំ​ នៅភូមិពោធិ៍ក្រោម​ ឃុំត្រេីយស្លា​ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ
៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មការិនី(ប្រពន្ធ)ស្លាប់នៅក្នុងផ្ទះ កន្លែងកេីតហេតុ មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។

ជនសង្ស័យ ឈ្មោះ​ វ៉េង​ វិរៈ ហៅ លក្ខ័ ភេទ ប្រុស​ អាយុ៣០ឆ្នាំជនជាតិខ្មែរមុខ របរ ជាងផ្សាដែក(ប្ដី)រងរបួស មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។

សម្ភារៈ ខូចខាត ៖ ឆេះផ្ទះ០១ខ្នងទំហ៊ំ ០៩ម៉ែត្រគុណនិង០៥ម៉ែត្រ (ឆេះអស់៥០%) សម្ភារ ក្នុងផ្ទះមួយចំនួន ស្លាប់មនុស្ស០១នាក់ របួសមនុស្ស០១នាក់។

ប្រភពប្រាប់ថា នៅមុនពេលកេីតហេតុ​ ឈ្មោះវ៉េង​ វិរៈ ជាប្តីនិងឈ្មោះ​ហានស្រីមុំ​ ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់​ ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដងលុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមាន
ភ្លេីង​ឆាបឆេះក្នុងបន្ទប់​ កន្លែងដេក បណ្តាលឲ្យឈ្មោះ​ ហានស្រីមុំ​(ស្លាប់)នៅកន្លែងដេក​ និងឈ្មោះ​វ៉េង​ វិរៈ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លេីងដែល កំពង់ឆេះ បានរលត់ទៅវិញ។ ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក បានចុះដល់កន្លែងកេីតហេតុ​ ជួយអន្តរាគមន៍
និងពន្លត់ភ្លើង ករណីនេះសមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បាន ចុះពិនិត្យសហការជាមួយផ្នែកជំនាញ ស្រុកស្អាង ។

ការសន្និដ្ឋាន៖ ករណីនេះ ជាឃាតកម្ម (សម្លាប់រួចបង្កើតជាអគ្គីភ័យ)។

ផ្អែកតាមលទ្ធផលការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរ បាលខេត្តកណ្ដាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជា ប្ដីជនរងគ្រោះ តែដោយមូលហេតុជនសង្ស័យ រងរបួសដោយសារ ឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការ នាំខ្លួន មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បន្ទាប់ពីបាន តស៊ូស្ដាប់ចម្លើយ ទើបជនសង្ស័យបាន យល់ព្រមសារភាព ពីសកម្មភាពរបស់ខ្លួន ដូចខាងក្រោម៖ នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែល បីទៅបួនថ្ងៃ ជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យ មិនទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង ៥ល្ងាចក៏ជិះម៉ូតូម៉ាក ហុងដាវេវ ត្រឡប់មកផ្ទះវិញ ដាំបាយ លុះដល់ម៉ោងប្រហែល ៦ជាងល្ងាច ប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសបុក រហូតដល់ម៉ោងប្រហែល ៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករ៉ូបដេកយប់ មិនចាំពណ៌ កំពុងចុចមើលទូរសព្ទ័ចំណែកជនសង្ស័យមើលរឿងចិនតាមទូរសព្ទ័ បន្ទាប់មកជនរងគ្រោះបានរអ៊ូ សុំជនសង្ស័យលែងលះគ្នា ដោយបបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យបដិសេធមិនព្រម ក៏ទាស់សំដីគ្នារហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូកដោយបានយកភួយ និងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូដាក់ដបទឹកសុទ្ធ បានប្រហែលជាង កន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ឆែកកេះដុតបណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លិះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួនចម្ងាយប្រហែលជាង ១.០០០ម៉ែត្រ ក៏ឡើងគោក ឃើញកង់មួយ គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ។

ការសន្និដ្ឋាន៖ ករណីឃាតកម្ម គិតទុកជាមុននេះផ្ដើមឡើងដោយ
សារ ទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារនិងដោះ បំណុល គិតតែដើរលេង ទើបជនរងគ្រោះ ជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សា ច្របាច់ក បណ្ដាលឲ្យជនរងគ្រោះ ជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធ បង្កើតឡើង ជាករណី អគ្គីភ័យ ដុតផ្ទះ ដើម្បីបំភាន់ភ្នែកអ្នកជិតខាង និង សមត្ថកិច្ច ក្រោមរូបភាព ដុតផ្ទះដើម្បីបិទបាំងទង្វើ សកម្មភាព ឃាតកម្មគិតទុកជាមុន របស់ខ្លួន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ