ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពកម្ពុជា បាននាំមកនូវលទ្ធផលប្រកបដោយ មោទនភាព និងកិត្យានុភាពជាតិសម្រាប់កងទ័ពកម្ពុជានិងប្រជាជនកម្ពុជាទូទាំងប្រទេស នៅលើឆាកអន្តរជាតិ

3 ខែ មុន 119 តូ សុផល

ថៃ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមសនិ្នសិទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីករយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នៅប្រទេសថៃ។  សន្និសិទបានបើកក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងមានការចូលរួមពីសំណាក់មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសមហាអំណាចនិងតំបន់ជាច្រើនរូបផងដែរ។ នៅក្នុងឱកាសចូលរួមសនិ្នសិទដ៏មានសារសំខាន់នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាក៏ បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ មេបញ្ជាការកងទ័ពជើងគោកប្រទេសចិន អាមេរិក អូស្រ្តាលី ហ្វីលីពីន វៀតណាម សឹង្ហបុរី និងប្រ៊ុយណេ ដែលរាល់កិច្ចជំនួប ភាគីទាំងអស់សុទ្ធតែបានប្តេជ្ញាការជាមួយភាគីកម្ពុជាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតជាពិសេសលើផ្នែកសន្តិសុខទាំងក្នុងតំបន់និងពិភពលោក ក្រោមបរិយាកាសនៃការគោរពគ្នា ស្និទ្ធស្នាល និងរីករាយក្រៃលែង។

នេះគឺជាការការវិវឌ្ឍន៏ថ្មីមួយទៀតដែលមេបញ្ជាការកងទ័ពកម្ពុជាគឺឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានពង្រឹង និងពង្រីកការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមេបញ្ជាការកងទ័ពមហាអំណាចពិភពលោក និងតំបន់ជាច្រើនទៀតដែលនេះជាមោទនភាព និងកិត្យានុភាពជាតិសម្រាប់កងទ័ពកម្ពុជានិងប្រជាជនកម្ពុជាទូទាំងប្រទេស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ