ព្រឹតិ្តការណ៍ថ្មីៗ

ចេញល្បាតទប់ស្កាត់ បទល្មើស  បានឃាត់ខ្លួន ជនសង្ស័យ ៣នាក់ បន្ទាប់ពីឆែកឃើញ  ថ្នាំញៀន៤កញ្ចប់  

1 សប្តាហ៍ មុន 30 tnn_admin

ភ្នំពេញ  ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ  សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចេញ ល្បាត ពួនស្ទាក់ ទប់ស្កាត់បទល្មើស  នៅក្នុងមូលដ្ឋាន  បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់  បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យ  សមត្ថកិច្ចបានហៅសួរនាំ  និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេរ  ជាក់ស្ដែង រកឃើញ  ក្រាមពណ៍សថ្លា៤កញ្ចប់ ថង់តូច ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលើនេះ  ធ្វើឡើងកាលពីវេលា ម៉ោង ០០:៤០នាទីយប់រំលងអាធ្រាត្រ  ឈានចូលថ្ងៃព្រហស្បត្តិ៍  ទី១២ ខែសីហា  ឆ្នាំ ២០១៩ នៅចំណុចជិតសំណង់មិនរៀបរយ នៅលើផ្លូវ៦០ម៉ែត្រ  ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

បើតាមសម្ដីមន្ត្រីនគរបាលកងអន្តរាគមន៍ខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា  នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ  និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ  ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ជាក់ស្ដែង កម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ  បានសហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានចេញល្បាតក្នុងមូលដ្ឋាន  លុះមកដល់ចំណុចឃាត់ខ្លួនខាងលើ  បានប្រទះឃើញបុរស  ៣នាក់ (ជនសង្ស័យ) ខណៈពេលដែលកំពុងជិះម៉ូតូមួយគ្រឿង  ម៉ាក  SUZUKI VIVA ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1AG-6876 ឌុបគ្នា  ធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្រ  មកដល់ចំណុចកើតហេតុខាងលើ ដោយមានការសង្ស័យ  ទើបកម្លាំងល្បាតបានហៅមកសួរនាំ  និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេរ ខ្លួន  ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា  ចំនួន៤កញ្ចប់ នៅក្នុង ហោប៉ៅ ខោរ  ទើបកម្លាំងធ្វើការឃាត់ខ្លួន បញ្ជូនទៅធ្វ់ការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង។ នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យទាំងបីនាក់  បានឆ្លេីយសារភាពថា  គ្រឿងញៀន ទាំង៤កញ្ចប់ នោះ  ជារបស់ពួកគេពិតមែន  ដែលពួកគេទិញក្នុង១កញ្ចប់  តម្លៃ១ម៉ឺនរៀល  យកទៅជក់ប៉ុណ្ណោះ  ។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)  ចំនួន ៤កញ្ចប់តូច និង ទូរស័ព្ទ ចំនួន១ គ្រឿង ម៉ាក Iphone និងម៉ូតូមួយគ្រឿង  ម៉ាក  SUZUKI VIVA ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1AG-6876។

បច្ចុប្បន្ន  ជន សង្ស័យទាំងបីនាក់ ត្រូវបានឃាត់ ខ្លួននៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ រងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាង  សំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕  (ដោយ បងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ