ព្រឹតិ្តការណ៍ថ្មីៗ

ស្ទាវប្រចាំណេត ជាប់របង ប៉ុស្តិ៍នគរបាល មនោរម្យ  កាប់យុវជនម្នាក់  បាញ់ឈាមពេញផ្លូវ បើកឡានចូលទៅបំបុកជនបង្ក  តែជ្រុលបុកផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច !

1 សប្តាហ៍ មុន 149 tnn_admin

ភ្នំពេញ  ៖  បនល្បែងស៊ីសងជ្រកក្រោមស្លាក អ៊ិនធឺណិត  ស្ថិតនៅផ្ទះលេខ៥១Eo ផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ  ខណ្ឌ៧មករា ដែលមានចម្ងាយជាង១០០ម៉ែត្រពីប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ ពិតជាបានដំណើរការយ៉ាងរលូន រាប់ឆ្នាំមកហើយ  បែរជាផ្ទុះហិង្សាឡើងដោយ  បុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់  មិនដឹងថាគាត់មានរឿងរ៉ាវអី្វ  ត្រូវបានជនបង្កមានគ្នា២នាក់  ដែលគេស្គាល់ថាជាអ្នកមកលេងណេតជាប្រចាំ  ប្រដាប់ដោយដាវសាម៉ូរៃ បានព្រួតកាប់ ដូចអ្នកលេងនៅហុងកុង  បណ្តាលឲ្យរងរបួសធ្ងន់ ស្ទើរតែដាច់កដៃ ហើយមិត្តភ័ក្តឃើញក៏ឡើងបើករថយន្តបំបុកជនបង្ក  តែក៏ជ្រុលទៅបុករបងនិងទ្វារផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេចរាយបាយពេញផ្លូវ  ក្រុមជនបង្កក៏នាំគ្នារត់គេចខ្លួនបាត់អស់  រួចក៏លើកអ្នករបួសឡើងរថយន្តបើកទៅដល់ មុខមន្ទីរពេទ្យ សម្ភពព្យាបាលសុក្រិត ផ្លូវ១៣៩  សង្កាត់មិត្តភាព ខណ្ឌ៧មករា  ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្តែក្រុមគ្រូពេទ្យមិនព្រមទទួលនោះទេ  ដោយសារតែរបួសធ្ងន់ធ្ងរពេក  គាប់ជួន សមត្ដកិច្ចល្បាតឆ្លងកាត់នោះមកឃើញក៏សួរនាំ  ទើបឃាត់ខ្លួនម្ចាស់រថយន្តសិន ដើម្បីសួរនាំ  ហើយហៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល  ហុងហាក់  មកដឹកយកទៅសង្គ្រោះ បន្ត។

ហេតុការណ៍នេះត្រូវបានកើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់  ថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០១៩នេះ  នៅចំណុចណេតមួយកន្លែង  ផ្ទះលេខ៥១Eo លើផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ  ខណ្ឌ៧មករា ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា  ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ នៅមុនពេលកើតហេតុ នៅចំណុខមុខណេតកើតហេតុខាងលើ គេតែងតែឃើញ ក្រុមយុវជន ស្ទាវៗ  ពពាក់ពពូនគ្នា  ដើរចេញដើរចូលក្នុងណេតនោះ  ក្រោយមកគេឃើញ មាន  រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS300  ពណ៍ខ្មៅ  បើកបរដោយយុវជន២នាក់ បានបើកមកឈប់ជិតណេតកើតហេតុខាងលើ  ហើយបានដើរចូលទៅក្នុងណេត  ហើយមួយសន្ទុះក្រោយមក មិនដឹងថាមានរឿងអ្វីទេ ស្រាប់តែផ្ទុះហិង្សាឡើង  រវាងក្រុមក្មេងស្ទាវប្រចាំណេត និងយុវជនទាំងពីរនាក់ ដែលបើករថយន្តមកនោះ ។

ដោយឃើញយុវជនម្នាក់  ដែលជាអ្នករួមដំណើរក្នុងរថយន្ត នោះ  បានរត់ចេញពីណេតមក ហើយមានក្មេងស្ទាវប្រចាំណេត ២នាក់  ប្រដាប់ដោយដាវសាម៉ូរៃ បានរត់ដេញកាប់ដូចអ្នកលេងនៅហុងកុង រហូតដល់មុខផ្ទះប្រជាពលរដ្ឋ  បណ្តាលឲ្យរងរបួសធ្ងន់ ស្ទើរតែដាច់ក .ដៃ  និងក្បាល  ។

សាក្សីបន្តថា  ចំណែកឯយុវជនដែលជាអ្នកបើករថយន្តបានស្ទុះរត់ឡើងបើករថយន្ត  ជាន់ហ្គែលយ៉ាងលឿន  តម្រង់ទៅបំបុកក្រុមក្មេងស្ទាវដែលកំពុងកាប់មិត្តភ័ក្តរបស់ខ្លួន  តែជ្រុលទៅបុក របងនិងទ្វារផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច  ឃើញដូច្នេះក្រុមក្មេងស្ទាវដែលប្រដាប់ដោយដាវ  បានបោះចោលដាវសាម៉ូរៃចោល ហើយ  នាំគ្នារត់ចែកជើងគ្នាបាត់ស្រមោលអស់។ ទើបនាំអ្នករបួសឡើងរថយន្ត  ដឹកចេញទៅទាំងរថយន្តខូចក៏ដោយ  រហូតទៅដល់មុខមន្ទីរពេទ្យ សម្ភពព្យាបាលសុក្រិត ផ្លូវ១៣៩  សង្កាត់មិត្តភាព ខណ្ឌ៧មករា  ដែលមិនឆ្ងាយពីកន្លែងកើតហេតុប៉ុន្មានទេ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្តែក្រុមគ្រូពេទ្យមិនព្រមទទួលនោះទេ  គឺដោយសារតែ របួសធ្ងន់ធ្ងរពេក គាប់ជួន សមត្ដកិច្ចល្បាតឆ្លងកាត់នោះមកឃើញក៏សួរនាំ  ទើបឃាត់ខ្លួនម្ចាស់រថយន្តសិន ដើម្បីសួរនាំ  ហើយហៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល  ហុងហាក់  មកដឹកយកទៅសង្គ្រោះ  តែដោយសារជនរងគ្រោះហូរឈាមច្រើនពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះបន្ទាន់តែម្ដង។

ប្រភពពី ម្ចាស់ផ្ទះមួយកន្លែងបានអោយដឹងថា  ដំបូងឡើយ គាត់មិនដឹងថាក្រុមក្មេងស្ទាវទាំងនោះ មានបញ្ហាអ្វីនឹងគ្នាទេ  គឺដឹងត្រឹមពេលលឺសម្លេងស្រែកឆោឡោ ហើយឃើញក្រុមក្មេងស្ទាវ ដែលមានដាវសាម៉ូរៃ  រត់ប្រសាចដេញកាប់យុវជនម្នាក់  ដូចកាប់សាច់ជ្រូក ទាំងគ្នាខំរត់ ប្រតាយប្រតប់  និងយកដៃរងក៏ដោយ  បណ្ដាលឲ្យរងរបួសធ្ងន់ ខ្ទាតឈាមពេញទ្វារផ្ទះរបស់គាត់  ទើបមានយុវជនម្នាក់ទៀត ឡើងបើករថយន្តទំនើបមួយគ្រឿង  បួងចង្កូតបត់ត្រលប់ក្រោយតម្រង់មកបុក ក្រុមក្មេងភាគីដែលមានដាវសាម៉ូវៃ  តែក្រុមក្មេងស្ទាវដែលមានដាវ  នាំគ្នារត់គេចចុះឡើងចុះឡើងបំណងទៅកាប់ទាំងអ្នកបើករថយន្តនោះទៀត  តែនៅអ្នកបើករថយន្តបើកថយមកបប្រុងបុកទៀត  ហើយក៏បត់រថយន្តមកវិញទៀត  ជាន់ហ្គែលយ៉ាងលឿន តម្រង់ទៅបុកក្រុមភាគីដែលមានដាវនោះ  តែក្រុមក្មេងស្ទាវទាំងនោះ  រត់ចែកជើងគ្នា ព្រៀត  ជ្រុះតែដាវសាម៉ូរៃមួយដើម  ហើយគេចខ្លួនបាត់  ចំណែករថយន្តក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បន្តបន្ទាប់គ្នា  រួចអ្នកបើករថយន្តចុះមកជួយលើកយុវជនដែលរងរបួសឡើងរថយន្ត  រួចបើកចេញទៅ  តែក្រោយមកក៏លឺថាសមត្ថកិច្ចឃាត់បាន នាំមកប៉ុស្តិ៍  ទើបពួកគាត់ដែលជាម្ចាស់ផ្ទះដែលរងការខូចខាត  នាំគ្នាទៅប៉ុស្តិ៍ ទាមទារ សំណង យកមកជួសជុលផ្ទះវិញ  ឬត្រូវដោះស្រាយយ៉ាងណារងចាំមើលនៅប៉ុស្តិ៍ទៀតផងដែរ។

 

បច្ចុប្បន្ន អ្នករបួសធ្ងន់  និងហូរឈាមច្រើនពេក  ទើបមន្ទីរសម្រាកព្យាបាលហុងហាក់  បញ្ជូនបន្តទៅមន្ទីរពេទ្យ ព្រះកុសុមៈ (ពេទ្យលោកសង្ឃ)ជួយសង្គ្រោះ បន្ត  ចំណែកឯអ្នកបើករថយន្តបង្ក  ត្រូវសមត្ថកិច្ចនាំមកសាកសួរបំភ្លឺ  នៅស្នាក់ការប៉ុស្តិ៍ មនោរម្យ  រីឯរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋានខណ្ឌ៧មករា  ដើម្បីរងចាំដោះស្រាយពេលក្រោយ។

ជាមួយគ្នានេះ  ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរគួរមានវិធានការលុបបំបាត់ចំពោះបនល្បែងស៊ីសងទាំងនេះ ដែលជាប្រភពនៃបទល្មើស លួច ឆក់ ប្លន់ កាប់ចាក់គ្នា ក្នុងនោះទីតាំងនៃអ៊ីនធើណេតផងដែរ គឺជាកន្លែងប្រើប្រាស់ ជួញដូរគ្រឿងញៀន យ៉ាងសកម្មភាពនៅក្នុងទីតាំងអស់ទាំងនោះ បង្កឲ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់បំផុត ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ