ព្រឹតិ្តការណ៍ថ្មីៗ

Lesux  570 ស្លាកលេខ  ខ.ម  លឿនដូចហោះ  ជ្រុលឡើងខឿនសួនច្បារទៅបុកផ្ទប់បង្គោលស្លាកប៉ាណូ ខ្ទេច  ឈាមស្រោចពេញមុខ

1 សប្តាហ៍ មុន 31 tnn_admin

ភ្នំពេញ ៖ រថយន្តឡិចស៊ីស ៥៧០ មួយគ្រឿង ស្លាកលេខខេមរភូមិន្ទ បើកបោះពួយល្បឿនលឿន ជ្រុលហោះឡើងខឿនសួនច្បារ ទៅបុកផ្ទប់នឹងបង្គោលស្លាកប៉ាណូ ខ្ទេចអស់រថយន្តមួយកំណាត់មុខ រងរបួសធ្ងន់អ្នកបើកបរ ត្រូវបានដឹកបញ្ជូនទៅគ្លីនិកភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកឡិចសុីស៥៧០ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-9297 បើកល្បឿនលឿនអ្នកបើកបរហាក់បីដូចជាស្រវឹងស្រា បោះពួយតាមផ្លូវកម្ពុជាក្រោម ពីកើតទៅលិច កាត់តាមក្រោមស្ពានអាកាស៧មករា កៀរខឿន រួចហោះឡើងសួនច្បារ ជ្រុលទៅបុកផ្ទប់នឹងស្លាកប៉ាណូ រងខូចខាតខ្ទេចអស់មួយកំណាត់មុខ អ្នកបើកបររងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ជួយ និងដឹកតាមរថយន្តគ្លីនិកសម្ភពរស្មី  យកទៅសង្គ្រោះ ។

ករណីខាងលើ រថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ