ព្រឹតិ្តការណ៍ថ្មីៗ

ខ្លួនជាស្រីសំដីអោយទន់ មានទន់ឯណា វាយគេឯងទៀត បង់៣០០ដុល្លារបញ្ចប់រឿង!

1 សប្តាហ៍ មុន 31 tnn_admin

ភ្នំពេញ៖ នារីក្លាហានវ័យប្រហែលជាង២០ឆ្នាំម្នាក់ បើករថយន្តមកពីចូលរួមពិធីខួបកំណើតមិត្តភក្តិវិញ ក្នុងល្បឿនលឿនមិនបានប្រយ័ត្ន ពេលពលរដ្ឋព្រួយបារម្ភខ្លាចបើកបុកគេ ក៏ឃាត់ហៅសួរ បែរជាបង្កអំពើហិង្សាវាយគេឯងបង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង០៧នាទីយប់ ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅភូមិ៤ តាមបណ្តោយផ្លូវបេតុងលេខ៣៤៥(ផ្លូវទាល់)សង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីវ័យជាង២០ឆ្នាំម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាកBRUISE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2O-9104 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវបេតុងលេខ៣៤៥ទាំងសភាពស្រវឹងស្រាបើករ៉េចង្កូតពេញផ្លូវបង្កការភ័យខ្លាចដល់អ្នករស់នៅក្បែរកន្លែងកើតហេតុក្រោយពេលប្រជាពលរដ្ឋសួរនាំ ត្រូវនារីជាអ្នកបើកបររថយន្តបង្កជេប្រមាថ និងប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋថែមទៀត។

គួរបញ្ជាក់ផងដែរថា ស្ថិតក្នុងស្ថានភាពកំពុងតែច្របូកច្របល់នោះផងដែរគឺ គេពុំឃើញមានវត្តមានកម្លាំងនគរបានមូលដ្ឋានចេញមកជួយធ្វើអន្តរាគមន៍នោះទេ ទោះជាមានការទំនាក់ទំនងហៅពីពីជនរងគ្រោះយ៉ាងណាក៏ដោយ។

បន្ទាប់ពីមានការប៉ះពាល់ពាក្យសំដីនិងបង្កអំពើហឹង្សាបង្កការភ្ញាក់ផ្អើលនារីរងគ្រោះបានជេរប្រមាថបានអះអាងថាខ្លួនជាកូនមេធាវីម្នាក់ដោយមិនខ្លាចញញើតច្បាប់ទេថែមទាំងគំរាមប្តឹងពលរដ្ឋដាក់គុកទៀតផង។

បើតាមសំដីរបស់ឪពុកជនបង្កបានបញ្ជាក់ប្រាប់កាសែតនគរវត្តថា កូនស្រីគាត់ម្នាក់នេះមានចរិករឹងរ៉ូសខ្លាំងណាស់ បើទោះជារូបគាត់មិនឲ្យយករថយន្តជិះយ៉ាងណាក៏គាត់មិនស្តាប់ដែរ។

ក្រោយកើតហេតុ ដោយមានការសម្របសម្រួលពីឪពុកជនបង្កជាមេធាវីព្រមទទួលកំហុសដែលកូនបានប្រព្រឹទ្ធអំពើឆ្គាំឆ្គង និងឈានដល់ការប្រើហិង្សាដាក់ប្រជាពលរដ្ឋ សុខចិត្តសងជម្ងឺចិត្តដល់ជនរងគ្រោះជាប្រាក់ចំនួន៣០០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ