ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗណាស់! ជិះម៉ូតូ ចុះពីលើស្ពានអាកាសក្បាលថ្នល់  ក៏ជ្រុលទៅបុកពីក្រោយរ៉ឺម៉កដឹកបន្លែ ពេញទំហឹង  បែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងរន្ធត់!

1 សប្តាហ៍ មុន 28 tnn_admin

ភ្នំពេញ ៖  (មួកការពារសុវត្ថិភាពមានហើយ តែបែរជាមិនព្រមពាក់ទេ)  បុរសម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់  ខណៈ ជិះម៉ូតូលឿនពេក មិនប្រយត្ន័ក៏ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយពេញទំហឹង  កាលវេលាម៉ោង០២:៤០នាទីយប់  ថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០១៩នេះ លើកំណាត់ផ្លូវជាតិលេខ២ នៅចំណុចមុខ ផ្ទះប្ដូប្រាក់មួយកន្លែង  នៅជិតស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីនគរបាលប៉ុស្តិ៍ចាក់អង្រែលើ  បានអោយដឹងថា  សពរងគ្រោះមានឈ្មោះ តន សុភារ៉ាប៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿង  ម៉ាកស្មាក់វី (Smash-V) ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BF-1921 តែម្នាក់ឯង  និងមិនបានពាក់មួកសុវត្ថិភាពទេ  ដោយមួកដាក់នៅជាប់ម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូង  ចុះពីលើស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿង  ពីក្រោយពេញទំហឹង  បណ្ដាលខ្ទាតបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ  ចំណែករ៉ឺម៉កដឹកបន្លែឃើញសភាពមិនស្រួល ណាមួយស្ងាត់ផង  ក៏បន្តទៅមុខគេចបាត់ស្រមោលតែម្ដង  ។ ក្រោយមកមាន បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នោះ ឃើញ  ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលនៅកន្លែងកើតហេតុផង។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ  បានចុះមកដល់  និងបានទាក់ទងជំនាញផ្នែកវាស់វែង ខណ្ឌមានជ័យ  ចុះមកធ្វើកំណត់ហេតុ  ប្រគល់សពអោយរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា  ដើម្បីរងចាំទាក់ទងស្វែងរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕  ដោយ ៖ បងម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ