ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ដៃគ្នាចេញល្បាតទប់ស្កាត់បទល្មើស  ឃាត់ខ្លួនជនសង្ស័យ៣នាក់

1 សប្តាហ៍ មុន 12 tnn_admin

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍  នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី បានចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើស នៅក្នុងមូលដ្ឋាន  បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់  បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យ  សមត្ថកិច្ចបានហៅសួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេរ  ជាក់ស្ដែង រកឃើញ ក្រាមពណ៍សថ្លា៤កញ្ចប់ ថង់តូច ទើបសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលើនេះ  ធ្វើឡើងកាលពីវេលា ម៉ោង ០០:២០នាទីយប់រំលងអាធ្រាត្រ  ឈានចូលថ្ងៃពុធ  ទី១១ ខែកក្កដា  ឆ្នាំ ២០១៩ នៅចំណុចមុខ ស្ថានីយ៍ចាក់សាំង សូគីម៉ិច លើផ្លូវ៣០ម៉ែត្រ កែងផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកអនុសេនីយ៍ឯក  ឯម  ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា  នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចេញល្បាតក្នុងមូលដ្ឋាន  លុះមកដល់ចំណុចឃាត់ខ្លួនខាងលើ បានប្រទះឃើញបុរស៣នាក់(ជនសង្ស័យ) កំពុងជិះម៉ូតូមួយគ្រឿង  ម៉ាក  Smash Revo ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ  1AG-2704 ឌុបគ្នា  ធ្វើដំណើរតាមផ្លូវ បេតុងចំណុចឃាត់ខ្លួនខាងលើ ដោយមានការសង្ស័យ  កម្លាំងល្បាតបានហៅមកសួរនាំ  និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេរខ្លួន  ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា  ចំនួន៤កញ្ចប់ រួមទាំងដែកឆ្កឹះសោ  នៅក្នុង ហោប៉ៅ ខោរ របស់ជនសង្ស័យ២នាក់  ដែលជិះពីក្រោយ ទើបកម្លាំងធ្វើការឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)  ចំនួន ចំនួន ៤កញ្ចប់តូច និងសម្ភារៈសម្រាប់ឆ្កឹះសោ  ដែកឆ្កឹះចំនួន២ និងម៉ូតូមួយគ្រឿង  ម៉ាក Smash Revo ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AG-2704 ។

បច្ចុប្បន្ន  ជនសង្ស័យទាំងបីនាក់ ត្រូវបានឃាត់ ខ្លួននៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីរងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាង  សំណុំ រឿងចាត់ការបន្តតាមនីតិវិធី ៕  (ដោយ៖ បងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ