ព្រឹតិ្តការណ៍ថ្មីៗ

ស៊យមែន! អែបស្ដាំបម្រុងចត ចូល KTV  ស្រាប់តែរថយន្ត ស្លាកលេខ រដ្ឋ …! 

1 សប្តាហ៍ មុន 64 tnn_admin

ភ្នំពេញ ៖  បំណងចូលច្រៀង ខារ៉ាអូខេ  បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ  អែបខាងស្តាំ បម្រុងចត  ស្រាប់តែរថយន្តម៉ាក PATROL បើកមកពីក្រោយ  ចាប់ហ្វ្រាំងមិនទាន់  ក៏ជ្រុលមកបុកពេញទំហឹងរុញទៅបុករ៉ឺម៉កឥណ្ឌា ដែលចតលើចិញ្ចើមផ្លូវ  បណ្តាលឲ្យបុរសជាសន្តិសុខរបួសម្នាក់ ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង១:៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩  នៅចំណុចមុខខារ៉ាអូខេJ KTV តាមបណ្តោយផ្លូវលេខ៤៨៨  ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តស៊េរីទំនើបម៉ាកហ៊ីយ៉ាន់ដាយ  ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AH -2118 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨  ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែអែបខាងស្តាំងដៃ បំណងចូលច្រៀងក្នុង KTV ខាងលើ តែភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង  ម៉ាក PATROL ពណ៌ស  ពាក់ស្លាកលេខរដ្ឋ  ១៧ 2-0426  ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកពីចំហៀងពេញទំហឹងរុញទៅបុករ៉ឺម៉កឥណ្ឌាដែលចតលើចិញ្ចើមផ្លូវបណ្តាលអោយរងការខូចខាតទាំងបីគ្រឿងនិងធ្វើអោយសន្តិសុខដែលយាមខារ៉ាអូខេ J របួសម្នាក់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងរ៉ឺម៉កឥណ្ឌាត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញ  ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ