ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បន្តជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក អូស្រ្តាលី

3 ខែ មុន 50 tnn_admin

ថៃ៖ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា

បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក រីឆាត ប៊ឺរ (Richard Burr) មេបញ្ជាការកងទ័ពជើងគោក អូស្រ្តាលី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោក អូស្ត្រាលី បានបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក៏ទ័ពជើងគោកកម្ពុជា ក្នុងសកម្មភាពដែលបានអនុវត្តកន្លងមក។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងកងទ័ពអូស្ត្រាលីដែលតែងតែគាំទ្រ ផ្តល់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ