ព្រឹតិ្តការណ៍ថ្មីៗ

មកពី អាស្រា ហ្នឹង ទើប  បើក LEXUS ប៉ះ Range Rover របស់ជនជាតិចិន  !

3 ខែ មុន 35 tnn_admin

ភ្នំពេញ  ៖  គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ  បុរសស្រវឹងស្រាម្នាក់  បើករថយន្ត  LEXUS RX300 ខ្វះការប្រុងប្រយ័ត្ន  ទៅកៀររថយន្ត Range Rover ស៊េរីទំនើប របស់ជនជាតិចិន ២នាក់  ដែលចូលទៅញាំអាហារក្នុងហាងមួយកន្លែង  ដោយទុកចតស្ងៀមចោលលើចិញ្ចើមផ្លូវ  បណ្ដាលឲ្យរងការខូចខាត កាងខាងឆ្វេងកង់ក្រោយ  ចំណែករថយន្តបង្កបន្តដំណើរបាន៥០ម៉ែត្រ ទៀតទើបឈប់  បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះអន្តរាគមន៍ ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីម៉ោងជិត១រំលងអាធ្រាត្រ  ឈានចូល ថ្ងៃអង្គារ៍ ទី១០ ខែកញ្ញា  ឆ្នាំ២០១៩នេះ នៅតាមណ្ដោយផ្លូវ៣២០  កែងផ្លូវ១០៥  ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនកើតហេតុ  មានបុរសជនជាតិ ចិន២នាក់  បើករថយន្ត ស៊េរីទំនើប មួយគ្រឿង  ម៉ាក Range Rover ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  2AF-9211 ធ្វើដំណើរតាមផ្លូវលេខ១០៥  ទិសដៅពីជើងមកត្បូង  ហើយបើកមកចតស្ងៀមទុកចោល  រួចចុះញាំទីក្នុងហាងមួយកន្លែង  ដែលនៅក្បែរនោះ  លុះក្រោយមកក៏មានបុរសម្នាក់  មិនដឹងចេញផឹកស្រា  ស្រវឹងមកពីណាទេ  បានបើករថយន្តមួយគ្រឿង  LEXUS RX300 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ  2AW-6250 ទិសដៅពីជើងមកត្បូង  ក្នុងល្បឿនលឿន ល្មម  មិនដឹងយ៉ាងម៉េច  ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃជ្រុលមកប៉ះកៀររថយន្ត Range Rover បណ្ដាលឲ្យរងការខូចខាត ទាំងសងខាង  ចំណែករថយន្តបង្កបន្តដំណើរបាន៥០ម៉ែត្រ ទៀតទើបឈប់  បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះអន្តរាគមន៍  ដោយភាគីជនជាតិចិនហៅអ្នកបកប្រែ មក ជួយដោះស្រាយ  ទាមទារសំណង១៥០$ តែភាគីខាងរថយន្តបង្កហៅមិត្តភ័ក្តមកដោះស្រាយគ្នា  ទាំងវ៉ល់ពេញកន្លែងកើតហេតុ  ដោយសុំចេញសំណងតែ៥០ដុល្លារ  តែជនជាតិចិនទាំងនោះ ក្រវីក្បាលហើយ  មិនទទួលយកទេ  ទើបប្រគល់អោយសមត្ថកិច្ច វាស់វែង តែម្ដង  ។

បច្ចុប្បន្នក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានហៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង  អូសរថយន្ត ទាំងពីរគ្រឿងយកទៅទុក  រងចាំដោះស្រាយតែម្ដង  ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ