ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលថ្នាក់ដឹកនាំ ក្រុង /ខណ្ឌ ចុះអន្តរាគមន៍ ករណី ឆេះតូប លក់និងជួសជុលទូរស័ព្ទ  ក្នុងផ្សារឃ្លាំងរំសេវ អស់ជាង៤០តូប

1 សប្តាហ៍ មុន 72 tnn_admin

ភ្នំពេញ  ៖ តូបលក់ទូរស័ព្ទសង់ជាប់ៗគ្នារបស់បងប្អូនអាជីវករ នៅក្នុងផ្សារឃ្លាំងរំសេវ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរនិងកម្លាំងសមត្ថកិច្ច មូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើង ស្របពេលដែលអណ្ដាតភ្លើងឆេះឡើងផុតដំបូលផ្សារ  ដោយក្រុមពន្លត់អគ្គិភ័យពិបាក បាញ់អន្តរាគមន៍បាញ់ពន្លត់ ព្រោះតូបនីមួយៗជាប់សោរ  ។

ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡើងកាលពីវេលាម៉ោង១១:១៥នាទីយប់  នៅចំណុចតូបលក់និងជួសជុលទូរស័ព្ទ ក្នុងផ្សារឃ្លាំងរំសេវ ដែលមានទីតាំងនៅ ដីឡូតិ៍លេខ៣១៥ ផ្លូវ២៤៥ ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារ TNN បានដឹងថា ដំបូងឡើយ ឃើញមានឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឆ្ល ងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៍ នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យ ចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់ ។

ជាក់ស្ដែង គេឃើញកម្លាំងនគរបាលពន្លត់អគ្គិភ័យ  របស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ  រាជធានីភ្នំពេញ  ដឹកនាំដោយលោកវរសេនីយ៍ឯក  ព្រំ  យ៉ន  បានចុះបញ្ជាផ្ទាល់  ក្នុងការជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ហើយអំឡុងពេលកើតហេតុគេសង្កេតឃើញមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានី  និង លោក  ឯក  ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក  សុខ  ហេង  អធិការខណ្ឌទួលគោក  និងកងកម្លាំងចម្រុះក្នុងមូលដ្ឋា នខណ្ឌទួលគោក ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀត បានចុះ មកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះ  ដើម្បីការពារទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ហើយប្រើពេលប្រមាណ ២ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។

អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩  ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៦គ្រឿង ។

បើតាមប្រភពព័ត៌មានបឋមអគ្គិភ័យនេះ បានធ្វើឲ្យខូចខាតតូបប្រមាណ៤០តូប ក្នុងនោះ ២៥តូបឆេះទាំងស្រុង និង១៥តូបទៀត  ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។

ប្រភពពីនគរបាលជំនាញ បានដាក់ការសង្ស័យជំហានដំបូងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី តែយោងតាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ ដឹងថា  មុនដំបូងគេឃេីញអគ្គីភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២ -២០៤ និង២០៥  ដែលជាតូបលក់ទូរស័ព្ទដៃ  នៅខាងមុខគេ តែពុំមានអ្នកណាហ៊ានចេញមុខអះអាង ដោយសារមូលហេតុអ្វីច្បាស់លាស់ឡើយ៕ ដោយ ៖ បងម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ