ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រត្នខេមរុណ ទទួលទេយ្យទានសប្បុរសធម៌ពី ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន គ្រូសូត្រឆ្វេងវត្តដំបូកខ្ពស់

3 ខែ មុន 25 tnn_admin

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៣កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្ត្រូវនឹងថ្ងៃទី១១ ខែ​ កញ្ញា ឆ្នាំ​ ២០១៩​នេះ​​ អនុសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ឌី រត្នខេមរុណ ប្រធានគណៈកម្មាធិការ​អនុសាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន គ្រូសូត្រឆ្វេងវត្តដំបូកខ្ពស់ ស្ថិតក្នុងខណ្ឌមានជ័យ ។

ក្នុងឱកាសនោះ ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ឌឿន បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតប លោក ឌី រត្នខេមរុណ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះព្រះឧត្តមធម្ម​ សោម សុីម ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ។ ឯកឧត្តម​​ប្រធានគណៈកម្មាធិការសាខា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលសាខាបានទទួលរួមមាន៖​
អង្ករ២តោន  បាឡុង៥០ ស្ករស៨៣២គីឡូក្រាម  មី៥០កេស បច្ច័យ២លានរៀល (សរុបបច្ច័យនិងសំភារៈរួមទាំងអស់ ៩,៨៣២,៥០០រៀល)៕ ដោយ៖ ទេស សំណាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ