ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈព្រះគ្រូចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ៣១គ្រួសារ

1 សប្តាហ៍ មុន 6 tnn_admin

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ក្រោយពីចប់កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈព្រះគ្រូ ទូច ម៉េងឈុន តំណាងព្រះគ្រូ ជឹម ជោតិ ព្រះចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ៣១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ០១បាវ ស្មើនឹង ៣០គីឡូក្រាម មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និងបច្ច័យចំនួន ២០,០០០រៀល ។

បន្ថែមពីលើនេះទៀត លោក ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានឧបត្ថម្ភថវិកាបន្ថែមជូនកម្លាំងប្រជាការពារសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៤៥នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៣០,០០០រៀល សរុបចំនួន ១,៣៥០,០០០រៀល ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ