ព្រឹតិ្តការណ៍ថ្មីៗ

អាងមានកាំភ្លើងចេញមកកាងឡានដឹកទំនិញត្រូវអាវុធហត្ថវាយខ្នោះ

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបាន
ឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងកាំភ្លើងខ្លីមួយដើម ខណ:ដែលបុរសនោះដកកាំភ្លើងកាងឡានដឹកទំនិញ២តោនកន្លះមួយដែលត្រូវបានកម្លាំងសន្តិសុខខណ្ឌឃាត់រថយន្តនោះ ព្រោះតែបើកហួសម៉ោងកំណត់បើកចូលក្នុងក្រុង ។ ហេតុការណ៍នេះបានកើតឡើងក្បែរព្រំប្រទល់ខណ្ឌខណ្ឌឬស្សីកែវ ស្ថិត នៅចំណុចមុខប្រេងឥនន្ទៈតេលា ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦

ប្រភពព័ត៌មានពីកម្លាំងបញ្ជាការពារខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញ ដែលបានហាមមិនឲ្យរថយន្តធន់ធំ បើកចូលក្នុងក្រុងព្រោះមានម៉ោងកំណត់នោះ ដូច្នេះហើយលោកអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជាឲ្យកម្លាំងខណ្ឌដូនពេញ ដាក់គោលដៅផ្សេងគ្នាដើម្បីស្ទាក់ឃាត់រថយន្តធន់ធំដែលបើកចូលក្នុងក្រុងទាំងនោះ ដែលបំពាននិងសារចរាចរណែនាំ របស់សាលារាជធានីភ្នំពេញ មកអប់រំណែនាំជាក់ស្តែងនៅល្ងាចថ្ងៃទី២ ខែមិថុនា នេះ ស្រាប់តែរថយន្តធុនធំប្រភេទដឹកទំនិញ ពណ៌ ខៀវ ពាក់ស្លាកលខភ្នំពេញ 3A-9198 ដែល បើក តាមផ្លូវជាតិលេខ៥ ចូលក្រុងក្នុង ទិសដៅពី ជើងទៅ ត្បូង ព្រោះរថយន្តនោះគ្មានប័ណ្ណបើកបរ អនុញ្ញាតិ ឲ្យចូលក្រុង ស្រាប់តែពេលនោះ តៃកុងឡានបានទូរស័ព្ទ ចុះ ឡើងរកខ្នងមកជួយអន្តរាគមន៍ ស្រាប់តែ
មួយសន្ទុះក្រោយមក គេឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿងបានមកកាងរថយន្តនោះហើយបានស្រែកឡូឡា ព្យាយាមមិនឲ្យឃាត់រថយន្តយកមកសាលាខណ្ឌដូនពេញនោះទេ។
មិនតែប៉ុណ្ណោះអ្នកដែលមកកាងទាំងនោះបានដកកាំភ្លើងខ្លីចេញពីចង្កេះសំញែងចុះឡើងធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះ លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុព្រមទាំងឃាត់ខ្លួនជនដែលដកកាំភ្លើងរូបនោះដកហូតបានកាំភ្លើងខ្លីមួយដើមផងដែរ។ ដោយឡែកបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។

ប្រភពព័ត៌មានបានបន្តទៀតក្រោយពីឃាត់ខ្លួនជនដែលមានកាំភ្លើងរូបនោះហើយមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ បញ្ជាក់ថាកាំភ្លើងដែលដកហូតបាននោះ ជាកាំភ្លើងជ័របាញ់គ្រាប់កង់ ដែលអាចសម្លាប់មនុស្សបានដូចកាំភ្លើងមែនទែនចឹងដែរ ។ ព្រមទាំងដកហូតមានថ្នាំញៀននិងប្រដាប់ប្រដាប្រើប្រាស់មួយចំនួនទៀតផងដែរ។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានបញ្ជាក់ថាជនសង្ស័យឈ្មោះ ឈំុ ពិឆៃ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរបើកបរ ស្នាក់នៅផ្ទះលេខ៩១ផ្លូវបេតុងសភូមិ សង្កាត់ពងទឹកខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យរូបនោះកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថដូនពេញ ដើម្បីកសាងសំណំុរឿងចាត់ការតាមនិតិវិធី៕

IMG-20160603-WA0136-1-1 IMG-20160603-WA0143 IMG-20160603-WA0137 IMG-20160603-WA0135 IMG-20160603-WA0138var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់