ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺ ២ក្រុម ដេញវាយគ្នាតាមផ្លូវ

3 ខែ មុន 31 តូ សុផល

ភ្នំពេញ ៖ ជនជាតិចិន២ក្រុម បង្កហឹង្សា ដេញវាយគ្នាប្រសេចប្រសាចតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ផ្អើលអស់ប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ដេញចាប់ឃាត់ខ្លួនបាន៥នាក់ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង កែងផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ជនជាតិចិន២ក្រុម ម្ខាងមានគ្នា២នាក់ ម្ខាងទៀតមានគ្នា៣នាក់ ប្រកែកឈ្លោះគ្នា តែមិនដឹងថារឿងអ្វី ព្រោះគ្មានអ្នកចេះភាសារចិន រហូតដល់ប្រើកម្លាំងបាយ ដេញវាយគ្នាទៅវិញទៅមក បណ្តាលឲ្យមានអ្នករងរបួសបែកក្បាល បង្កឲ្យភ្ញាក់ផ្អើល ។

ហេតុការណ៍ហឹង្សាពីសំណាក់ជនជាតិចិននិងជនជាតិចិនខាងលើ ភ្លាមៗត្រូវបានកម្លាំងល្បាតរបស់អន្តរាគមន៍ខណ្ឌ កម្លាំងប៉ុស្តិ៍ចុះទៅដេញចាប់ឃាត់ខ្លួនបាន សងខាងសរុប៥នាក់ រួចនាំខ្លួនទៅប៉ុស្តិ៍ ដើម្បីរងចាំរកអ្នកបកប្រែមកជួយសាកសួរ ជុំវិញបង្កហឹង្សាខាងលើ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ