ព្រឹតិ្តការណ៍ថ្មីៗ

បន្ទប់ជួលមែន តែមិនចាញ់ក្លឹបទេ !

1 ខែ មុន 432 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន១២នាក់ ស្រី៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ចុះទៅបង្ក្រាបនិងចាប់ឃាត់ខ្លួនបាន ដកហូតបានដ្នាំញៀន សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងបន្ទប់ជួល ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

លោកអធិការបានឲ្យដឹងថា ក្រោមបទបញ្ជាដ៏មុឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជម្រុញឲ្យកម្លាំងនគរបាល ទូទាំងរាជធានីភ្នំពេញ ជំនាញ ផ្នែក ខណ្ឌ យកចិត្តទុកដាក់ បង្កា បង្ក្រាបរាល់បទល្មើស ដែលបង្កអន្តិសុខក្នុងមូលដ្ឋាន សង្គម ត្រូវចាត់វិធានការ ទើបកម្លាំងនគរបាលខណ្ឌសែនសុខ ក្រោយពីកម្លាំងជំនាញ ស្រាវជ្រាវ ឈានដល់ចុះទៅបង្ក្រាបទីតាំង ជក់ លក់ ចែកចាយគ្រឿងញៀនមួយកន្លែង ត្រង់ចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យបាន១២នាក់ ស្រី៣នាក់ ដកហូត គ្រឿងបានមួយចំនួន និងសម្ភារៈពាក់ព័ន្ធ ។

ជនសង្ស័យក្រោយពីបង្ក្រាបចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ