ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកំបូល

1 ខែ មុន 50 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូលបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកំបូល​ ដោយមានការចូលរួមពីលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ គណៈនាយក​ ប្រធានការិយាល័យចំណុះ​ និងជំនាញរបស់ខណ្ឌ​ លោកចៅសង្កាត់​ លោកនាយប៉ុស្តិ៍​ ស្មុៀនសង្កាត់​ ព្រមទាំងលោក-លោកស្រីជាប្រធានភូមិទាំង៩៣​ ភូមិក្នុងខណ្ឌកំបូល​ ។

ក្នុងឱកាសនៃកិច្ចប្រជុំ​ លោកអភិបាលខណ្ឌ​បានសំណូមពរដល់អាជ្ញាធរសង្កាត់​ សមត្ថកិច្ចមូលដ្ឋាន​ ជាពិសេសប្រធានភូមិ​ និងប្រជាការពារ​ ដូចខាងក្រោម៖

-​ ត្រូវចូលរួមសហការធ្វេីជាសេនាធិការដល់រដ្ឋបាលខណ្ឌ​ និងរដ្ឋបាលរាជធានីភ្នំពេញ​ ក្នុងកាថែរក្សាប្រចាំសមិទ្ធិផលរូបវ័ន្តកេីតចេញពីធនធានថវិកាសង្កាត់​ ខណ្ឌ​ រាជធានី​ និងសប្បុរសជននានា​ដែលបានចូលរួមចំណែងកសាង​ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យមានការីកចម្រេីន​ ដូចជាផ្លូវ​ លូ​ ប្រឡាុយ​ ដេីម្បីធានាបានការប្រេីប្រាស់យូរអង្វែង​ ។

-​ ត្រូវចូលរួមសហការក្នុងត្រួតពិនិត្យការសាងសង់សំណង់គ្រប់ប្រភេទ​ក្នុងមូលដ្ឋានរបស់ខ្លួន​ ដេីម្បីធានាបាននូវបទដ្ឋានបច្ចេកទេសសាងសង់​ គុណភាព​សំណង់​ សោភ័ណភាព​ និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ​ ។

-​ បច្ចុប្បន្ន​និយាយជារួម​ប្រទេសកម្ពុជា​ និងនិយាយដោយឡែកនៅរាជធានីភ្នំពេញមានការអភិវឌ្ឍ​ និងរីកចម្រេីន​ជាបន្យបន្ទាប់​ ទេីបធ្វេីឲ្យវិស័យដីធ្លី​ វិស័យសំណង់មានភាពរីកដុះដាលជានិច្ច​ ជាពិសេសក្នុងខណ្ឌកំបូលយេីងនេះ​ ដែលទាមទារ​ ឲ្យគ្រប់ភាគីពាក់ព័ន្ធមាន​ លោកចៅសង្កាត់​ លោកមេភូមិ​ និងប្រជាការពារត្រូវសហការជួយត្រួតពិនិត្យហាមឃាត់ដាច់ខាត​ការដឹកដីខុសគោលការណ៍ណែនាំទាំង១១​ ចំនុច​ ដែលអ្នកដឹកដី​ ចាក់ដីបានឯកភាពរួចហេីយដូចជា៖​ គោរពល្បឿន​ និងពេលវេលា​ដែលបានកំណត់​ ដេីម្បីធានាសន្តិសុខសុវត្ថិភាពដល់អ្នកប្រេីប្រាស់ដងផ្លូវដូចជា៖​ប្រជាពលរដ្ឋ​ កម្មករ​ សិស្សានុសិស្ស​,ការចាក់ដីមិនត្រូវខ្ពស់ជាងនីវូផ្លូវ​ ០,២​ ម៉ែត្រ​ (ពីរតឹក)​ …ជាដេីម​ ។ល។

-​ ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព​ គឺទាំងសង្កាត់​ ប៉ុស្តិ៍​ ប្រធានភូមិ​ និងប្រជាការពារត្រូវសហការគ្នាចុះល្បាត​ និងពួនស្ទាក់ជាប្រចាំ​ ដេីម្បីធានាបាននូវសន្តិសុខ​ សុវត្ថិភាព​ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ។

-​ ការងារថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ របៀបរៀបរយសង្គម​៖​ គ្រប់មន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែតាមឃ្លាំមេីល​ នូវសកម្មភាពជនអគតិ​មួយចំនួនតូច​ ដែលនៅតែចិញ្ចឹមចិត្តក្នុងការឃោសនា​ បង្កេីតព័ត៌មានបំភ្លៃការពិតផ្សេងៗ​ ដេីម្បីបង្កេីតការភ័ន្តច្រលំលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រឈ្លាសវៃដ៏ខ្ពង់ខ្ពស់ក្នុងការកសាង​ ការពារសន្តិភាព​ និងបន្តការអភិវឌ្ឍប្រដោយចិរភាព​ ។

ថ្ងៃចន្ទ​ ១១កេីត​ ខែភទ្របទ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០១៩។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ