ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារនិងអគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម និង មេបញ្ជាការកងទ័ពជើងគោក នៃសាធារណៈរដ្ឋហ្វីលីពីន

1 ខែ មុន 45 តូ សុផល

ថៃ៖ ក្នុងឱកាសចូលរួមសនិ្នសិទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបំរុង ង្វៀន តឹនគឿង អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម និង ឧត្តមសេនីយ៍ឯក ម៉ាកៃរូក អាល់ប៊ែកតូ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណៈរដ្ឋហ្វីលីពីន ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព។

ក្នុងជំនួបទាំងពីរនេះ ប្រមុខដឹកនាំកងទ័ព បានឯកភាពគ្នា នឹងបង្កើតសកម្មភាពថ្មីៗបន្ថែមទៀតដែលអាចឱ្យកងទ័ពកាន់តែជិតស្និទ និងជឿរទុកចិត្តគ្នា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ