ព្រឹតិ្តការណ៍ថ្មីៗ

ជនដៃដល់ពីរនាក់ ព្រួតគ្នាវាយបុរសម្នាក់របួសធ្ងន់

1 ខែ មុន 22 តូ សុផល

បាត់ដំបង៖ ជនដៃដល់ពីរនាក់យកកាំភ្លើងកែច្នៃវាយបុរសម្នាក់បណ្តាលអោយបាក់ភ្លៅឆ្វេងនិងកែងដៃធ្ងន់ធ្ងរ។ករណីហិង្សានេះបានកើតឡើងកាលពីរវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ ធឿន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល រីឯជនបង្កហេតុ ឈ្មោះ១-ចាន់ ធានី ភេទប្រុស អាយុ២៩ឆ្នាំ ២-ឈ្មោះសឿង សឹង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងឃុំ ស្រុកជាមួយគ្នា។

ប្រភពព័ត៌មានបានបន្តថា៖ទាំងជនបង្កនិងជនរងគ្រោះមានគំនុំគុំកួននិងគ្នាជាយូរខែកន្លងមកហើយ ប៉ុន្តែសមត្ថកិច្ចនៅទាន់ដឹងថារឿងនេះផ្តើមចេញពីដើមហេតុអ្វីនៅឡើយ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសាកសួររកមូលហេតុនិងចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ