ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹង ឧត្តមសេនីយ៍ឯក ចាង មីញកៃ មេបញ្ជាការរង កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន

1 ខែ មុន 223 តូ សុផល

ថៃ៖  ក្នុងឱកាសចូលរួមសនិ្នសិទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយ មេបញ្ជាការរង កងទ័ពជើងគោកនៃ កងទ័ពរំដោះប្រជាជនចិន ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកងទ័ពនៃប្រទេសទាំងពីរ។ 

ឧត្តមសេនីយ៍ឯក បានបន្តថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះទំនាក់ទំនង ប្រទេស និងប្រជាជនទាំងពីរ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ មានការជឿរទុកចិត្តគ្នាទៅវិញទៅមក។ 

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ចាង មីញកៃ មេបញ្ជាការរង កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ មានលក្ខណៈជាប្រវត្តិសាស្រ្ត និងគ្រប់ជ្រុងជ្រោយ។ ឧត្តមសេនីយ៍ឯក បន្តថាប្រទេសចិន នៅតែបន្តគាំទ្រ ប្រទេសកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេស។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ