ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ

3 ខែ មុន 14 តូ សុផល

ភ្នំពេញ៖ នៅរសៀល ថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាង សេចក្តីសម្រេច និងឯកសារពាក់ព័ន្ធ សម្រាប់ការងារកសាងផែនការអភិវឌ្ឍន៍ខណ្ឌ រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០១៩-២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ ដែលកិច្ចការខាងលើនេះ នឹងដាក់ជូនក្រុមប្រឹក្សាខណ្ឌ ពិនិត្យ និងអនុម័ត នៅកិច្ចប្រជុំសាមញ្ញ នាពេលខាងមុខ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ