ព្រឹតិ្តការណ៍ថ្មីៗ

ស្ទូច និង អូស រថយន្តដែលចតនៅលើផ្លូវថ្មើរជើង

1 សប្តាហ៍ មុន 21 តូ សុផល

ភ្នំពេញ៖ ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ក៏ដូចជាតាមគ្រឹះស្ថានរដ្ឋ និងឯកជនមួយចំនួននៅតែបន្តយករថយន្ត មកឈប់ចតនៅលើផ្លូវថ្មើរជើងបង្កបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បាំងផ្លូវថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងជនពិការ ដដែល ។

រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលមានយានជំនិះគ្រប់ប្រភេទត្រូវតែបញ្ឈប់ការឈប់ចត លើផ្លូវថ្មើរជើង ជាពិសេសមហាវិថីព្រះនរោត្តមនេះ ក្នុងករណីនៅតែមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នោះរដ្ឋបាលខណ្ឌ នឹងធ្វើការស្ទូច អូស យករថយន្តទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយទុករយៈពេល ១៤ថ្ងៃទើប ប្រគល់ជូនម្ចាស់រថយន្តវិញ ។

ដូច្នេះ សូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីសណ្តាប់ធ្នាប់ និង សោភ័ណភាពទីក្រុងរបស់យើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ