ព្រឹតិ្តការណ៍ថ្មីៗ

ជាប់ និទ្ទេសA 443នាក់ សង្ឃឹមលទ្ធផល ឆ្នាំនេះមិនដូចឆ្នាំមុន!

3 ខែ មុន 87 តូ សុផល

យោងតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា បានលទ្ធផលបឋម ថា៖ 

គួររំលឹកដែរថា មុនមួយថ្ងៃ នៃការប្រកាសលទ្ធផល រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ឋជាក់ថា ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។

ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។

លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

#BacII​ ​#BacII2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ