ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខជូនដំណឹងល្អ សម្រាប់ប្អូនៗ ជាសិស្សទើបប្រឡងជាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ !

1 ខែ មុន 53 តូ សុផល

រដ្ឋបាលខណ្ឌសែនសុខជូនដំណឹងល្អ សម្រាប់ប្អូនៗ ជាសិស្សទើបប្រឡងជាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ !

ដើម្បីជួយសម្រួលដល់ដល់ប្អូនៗសិស្សានុសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) និងជាប់ទុតិយភូមិ(ថ្នាក់ទី១២) សម័យប្រឡងឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខនឹងទទួលផ្តល់សេវាលើសេវានីត្យានុកូលកម្ម ដោយចម្លងបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ដល់សិស្សទាំងអស់ ដោយឥតគិតថ្លៃ នៅការិយាល័យច្រកចេញចូលតែមួយ ខណ្ឌសែនសុខ មានទីតាំងស្ថិតក្នុងដីឡូតិលេខ២៦២ បណ្តោយផ្លូវលេខ១០១៩(វិថីហាណូយ) ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

*បញ្ជាក់: សេវានេះ ផ្តល់ជូនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។

អាស្រ័យដូចបានជម្រាបខាងលើ សូម ប្អូនៗជាសិស្សទើបប្រឡងជាប់ទាំងអស់ មេត្តាជ្រាប និងអញ្ជើញមកទទួលសេវាចម្លងបញ្ជាក់សញ្ញាបត្រ ដោយក្តីរីករាយស្វាគមន៍ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ