ព្រឹតិ្តការណ៍ថ្មីៗ

ទឹកដោះថ្លៃពេក! ទាញកាំបិតខ្វែវ ផ្តាច់ជីវិត ម្តាយឪពុកស្រី ស្លាប់យ៉ាងអាណោចអាធ័ម!

1 ខែ មុន 212 តូ សុផល

ខេត្តតាកែវ ៖ សាហាវណាស់ គ្រាន់តែឪពុក ម្តាយខាងស្រី សួរ រឿងថ្លៃទឹកដោះ(បណ្ណាកា) បុរសជាគូដណ្តឹង ខឹង ចងជាគំនុំ គុំ មកលួចកាប់សម្លាប់ចោល បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅកណ្តាលវាលស្រែ យ៉ាងអាណោចអាធម៍ជាទីបំផុត។

ហេតុការនេះបានកើតឡើង កាលពី ថ្ងៃ សៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១ និង ០០ នាទី ចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បង្ករឡើងដោយជនសង្ស័យឈ្មោះ យឹម វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិវាលម្អម ឃុំថ្មី ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ (ត្រូវជាគូរដណ្ដឹងកូនស្រីរបស់ជនរងគ្រោះ)បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបា នធ្វេីសកម្មភាពដោយ យកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះចំនួន ០២នាក់

១/.ឈ្មោះ សេង គ្រុត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរធ្វើស្រែ និងទី២/.ឈ្មោះ សេង អ៊ុំ ភេទស្រីអាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ (ប្តី និងប្រពន្ធ) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឱ្យស្លាប់ភ្លាមៗនៅខាងជេីងផ្ទះចម្ងាយ ១៧ម៉ែត្រ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលត្រាំកក់ បានចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង៧ និង ០០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

ក្រោយពេលសាកសួរ ជនសង្ស័យបានសារភាពថាមូលហេតុ ដែលឈានការសម្លាប់ជនរងគ្រោះ បណ្តាលមកពីខឹងនឹងជនរងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធដែលបានទារលុយថ្លៃទឹកដោះ(បណ្តាការ)ពីខ្លួន ។ ដោយ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ