ព្រឹតិ្តការណ៍ថ្មីៗ

ជាប់គុក ព្រោះរបស់អស់ទាំងនេះ ទាំងលួច និងអ្នកទិញ?

1 ខែ មុន 13 tnn_admin

បាត់ដំបង៖ កម្លាំងអន្តរាគមន៍ បង្ការ បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ក្រោយពីធ្វើសកម្មភាពលួចគ្រឿងសំណងអស់ជាច្រើន។ក្រោយពីកម្លាំងទទួលបានដំណឹងនេះភ្លាម លោកវរសេនីយ៍ទោឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានដឹងនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័ុចំនួនពីរនាក់កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកប្រធានការិយាល័យខាងលើបានអោយដឹងថា៖ជនសង្ស័យមានឈ្មោះ ១-សារួញ កើត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ(កម្មករសំណង់) រស់នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងទី២-ឈ្មោះថេង រត្ន័ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង(ជាអ្នកទទួលផលចោរកម្ម)។

លោកឈឿង គឹមសុង បានបន្តថា៖ជនសង្ស័យទី១ ជាកម្មករសំណង់ បានលួចសុីម៉ង់ត៍ចំនួន១៣ការ៉ុង តាំងពីអំឡុងខែមិថុនា ហើយបន្តលួចជាបន្តបន្ទាប់យកទៅលក់អោយឈ្មោះ ថេង រ័ត្ន ទាំងអស់។

ចំពោះវត្ថុតាងដែលដកហូតបានពីជនសង្ស័័យរួមមាន៖ម៉ូទ័រកាត់ដែក១គ្រឿង ម៉ូទ័រស្វាន១គ្រឿង ម៉ូទ័រឆាបដែក១គ្រឿង ប៉ុសផ្សាដែក១គ្រឿង សុីម៉ង់ត៍១១ការ៉ុង និងសម្ភារៈសំណងមួយចំនួនទៀត។

សូមបញ្ជាក់ថាកិច្ចប្រតិបត្តិការបង្ក្រាបនេះ ដោយមានការណែនពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ផែនព្រហ្មទណ្ឌកម្រិតស្រាល រួមទាំងលោកព្រះរាជអាជ្ញានួន សាន ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានកម្លាំជំនាញកំពុងសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមនិតិវិធី៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ