ព្រឹតិ្តការណ៍ថ្មីៗ

សាច់សត្វព្រៃ ជិត ១០០គីឡូ ចាប់ពីផ្សារ យកទៅដុតចោល!

8 ខែ មុន 16 tnn_admin

ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោក ហ៊ុន សំអឿន នាយរងសង្កាត់ ស្ទឹងត្រែង និងក្រោមការបញ្ជាផ្ទាល់ពី លោក អ៊ុន ចាន់សុជាតិ នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបញ្ជាឲ្យចុះបង្ក្រាបការលក់ដូរសាច់សត្វព្រៃខុសច្បាប់បានប្រហែល ១០០ គីឡូក្រាម។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃ ទី ៧ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៥ និង១៥នាទីល្ងាច នៅខាងកើតផ្សារស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង។

លោក ហ៊ុន សំអឿននាយរងសង្កាត់ស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបនេះ ក្រុមការងារបានរឹបអូសសាច់សត្វព្រៃបានចំនួន ៤ ប្រភេទស្មើនឹង៨៥ kgក្នុងនោះមានដូចជា:

១.សាច់ឈ្លូស ចំនួន២៤kg

២.សាច់ប្រើសចំនួន៣៥kg

៣.សាច់ងៀតប្រើសចំនួន៥kg

៤.សាច់ជ្រូកព្រៃចំនួន២១kg

សាច់សត្វដែលបង្ក្រាបត្រូវបានក្រុមការងារបធ្វើការដុតបផ្លាញចោលនៅផ្ទះស្នាក់នៅមន្ត្រីខណ្ឌ ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ដោយលែកក្រុមឈ្មួញលក់ដូរសាច់សត្វព្រៃខុសច្បាប់មុនពេលដែលសមត្ថកិច្ចជំនាញចុះបង្ក្រាបបានរត់គេចខ្លួនបាត់ស្រមោល សូមបញ្ជាក់ផងដែរថា កន្លងមក មន្ត្រីជំនាញ បានចុះបង្ក្រាប ជាញឹកញាប់ណាស់មកហើយដែរប៉ុន្តែ ឈ្មួញទាំងនោះនៅតែ ផ្គើនទៅនឹងសមត្ថកិច្ចជំនាញដដែល។ ដោយ៖ អ៊ុល គឹមលាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ