ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌសែនសុខ ស្តីពីភូមិសង្កាត់មានសុវត្ថិភាព

1 ខែ មុន 35 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ សង្កាត់ចំនួន០២បានបើកវេទិកាសាធារណៈស្តីពីភូមិសង្កាត់មានសុវត្ថិភាព របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានចុះជួយខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋសរុបអ្នកចូលរួមចំនួន៥០០នាក់ ពិធីនេះប្រារព្វធ្វើនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មានមតិសំណេះសំណាលក្នុងអង្គវេទិកា ឯកឧត្តមប្រធានគណៈអធិបតី បានមានប្រសាសន៍ថា ការបើកវេទិកាសាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន ដែលលើកជាសំណើរសំណូមពរ ចម្ងល់ផ្សេងៗ និងមានគោលបំណង ផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានាជាអាទិភាពនៃការងារអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន និងសម្រាប់ឆ្នាំខាងមុខៗទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានលើកឡើងអំពីស្នាដៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ទាប់ពីមានការបំផុសសំនួរ សំណើរ សំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានធ្វើការឆ្លើយតបទទួលយកធ្វើការដោះស្រាយជូនទាំងអស់ចំនួន២១សំនួរ ដែលពាក់ព័ន្ធលើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន សេវាសាធារណៈ សៀវភៅស្នាក់នៅ និងការអភិវឌ្ឍមូលដ្ឋាន។ លោកអភិបាលខណ្ឌបានសន្យាជាមួយប្រជាពលរដ្ឋដោយក្នុងឆ្នាំ២០២០ យកកញ្ចប់ថវិកាខណ្ឌមកអភិវឌ្ឍក្នុងសង្កាត់ក្រាំងធ្នង់ និងបានសំណូមពរឲ្យប្រជាពលរដ្ឋផ្តល់កិច្ចសហកាផ្តល់ព័តមានសន្តិសុខជូនអាជ្ញាធរ និងសូមអញ្ជើញទៅស្នើសុំសេវាដោយផ្ទាល់កុំពឹងអ្នករត់ការ ដែលទារយកកម្រៃលើសពីសេវាច្រកចេញចូលតែមួយធ្វើឲ្យជៈឥទ្ធិពលដល់មន្ត្រីល្អៗដែលខិតខំបំរើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ