ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដួលខ្លួនឯង នៅម្ដុំវិមានឯករាជ្យ​ រងរបួសធ្ងន់​!

1 ខែ មុន 44 តូ សុផល

ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដួលខ្លួនឯងបោកទៅនឹងថ្នល់ពេញទំហឹង រងរបួសបែកមុខមាត់ និងភ្នែកខាងស្តាំធ្ងន់ កាលពីវេលាម៉ោង០១:៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចវិមានឯករាជ្យ តាមផ្លូវព្រះសីហនុ កែងផ្លូវព្រះនរោត្តម​ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមន្ត្រីនគរបាលម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ (Honda Dream) ស៊េរីីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-8528 ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតដួលខ្លួនឯង បោកនឹងថ្នល់ រងរបួសបែកមុខមាត់ និងភ្នែកមួយចំហៀងខាងស្តាំធ្ងន់​ ហូរឈាមជោគខ្លួន​ ត្រូវបានជនបរទេសចិត្តល្អ២នាក់​ បានមកជួយសង្គ្រោះបឋម​ និងមានអ្នកឃេីញហេតុការណ៍ជួយហៅរថយន្តសង្គ្រោះបន្ទាន់​របស់មន្ទីរសម្រាកព្យាបាល​ ហុងហាក់ មកដឹកយកទៅសង្គ្រោះភ្លាមៗ។ 

បច្ចុប្បន្នក្រោយពេលកើតហតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដេីម្បីរងចៃប្រគល់ជូនម្ចាស់វិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ