ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ៖ មិនត្រូវជឿ​ ឬ ចូលរួមសកម្មភាពញុះញុង របស់អ្នកដែលមាននិន្នាការប្រឆាំង និង រាជរដ្ឋាភិបាលកម្ពុជា​ស្របច្បាប់

1 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរិ៍​ ៩កេីត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​កំបូល បានរៀបចំពិធី​ជួបសំណេះសំណាល​ជាមួយក្រុមកីឡាករ​យុវជនតាមសង្កាត់ទាំង​ ៧​ ក្នុងខណ្ឌកំបូល​សរុបចំនួន​ ១៦១​ នាក់​ ដេីម្បីបង្កេីនភាពស្និទស្នាល​ រវាងថ្នាក់ដឹកនាំសាលាខណ្ឌ​ និងយុវជនតាមមូលដ្ឋានសង្កាត់​ ។

ឆ្លៀតក្មុងឱកាសនោះ​ លោកអភិបាលខណ្ឌបានមានមតិជម្រាបជូនក្មួយៗក្រុមកីឡាករយុវជនទាំងអស់ពីបរិយាកាសសន្តិភាព​ពេញលេញ ធ្វេីឲ្យកត្តាសង្គម-សេដ្ឋកិច្ចមានការរីកចម្រេីនជានិច្ច​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា​ ព្រមទាំងបានផ្តល់ឱកាស​ និងពេលវេលាពេញលេញសម្រាប់ក្មួយៗ​បានសិក្សារៀនសូត្រ​ និងពេលវេលាលេងកីឡាដេីម្បីសុខភាពមាំមួនផង​ដែរ​ ។

មុននឹងបញ្ចប់លោកអភិបាលខណ្ឌបានមានមតិផ្តាំផ្ញេីមួយចំនួនដូចខាងក្រោម៖

-​ ត្រូវស្ថិតនៅឲ្យឆ្ងាយពីគ្រឿងញៀន​ ។

-​ មិនត្រូវជឿ​ និងមិនត្រូវចូលរួមសកម្មភាពញុះញុងរបស់អ្នកដែលមាននិន្នាការប្រឆាំងជាមួយនឹងថ្នាក់នាំ​ និងរាជរដ្ឋាភិបាលកម្ពុជា​ស្របច្បាប់​ ដែលកេីតចេញពីការបោះឆ្នោត​ ស្របតាមរដ្ឋធម្មនុញ្ញ​ ។

-​ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ​ ដេីម្បីក្លាយជាយុវជនគំរូ​ដែលមានសមត្ថភាព​ និងគុណភាព​ ជាបង្អែកសម្រាប់អនាគតក្រុមគ្រួសារ​ ។

-​ យុវជន​ ដូចជាភ្នែក​ ជាច្រមុះ​ ជាពិសេសលេីកទឹកចិត្តដល់ប្អូនៗ​ ក្មួយៗ​ ផ្តល់ព័ត៌មានផ្សេងៗមកអាជ្ញាធរខណ្ឌ​ សង្កាត់ដេីម្បីអាជ្ញាធរមានលទ្ធភាពគ្រប់គ្រាន់ក្នុងឆ្លេីយតប​ ដោះស្រាយ​ និងទប់ស្កាត់បទល្មេីស​ និងអំពេីអសកម្មផ្សេងៗបានទាន់ពេលវេលា​ ។

-​ លេីកទឹកចិត្តការចូលរួមសកម្មភាពផ្សេងៗ​ជាមួយអាជ្ញាធរសង្កាត់​ ខណ្ឌដេីម្បីបម្រេីប្រយោជន៍សង្គម និងប្រជាពលរដ្ឋ។

-​ ប្តេជ្ញា​បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា​ ដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីការពារសន្តិភាព​ និងបន្តការអភិវឌ្ឍន៍ជានិរន្តន៍​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ