ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បញ្ជូនទៅ តុលាការ ពាក់ព័ន្ធនិងបទល្មើស សត្វព្រៃ

1 ខែ មុន 63 តូ សុផល

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្ត បន្ទាប់ពីជននេះប្រើប្រាស់កាំភ្លើងកែច្នៃប្រើរំសេវផ្ទុះ ធ្វើជាអាវុធដើម្បីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃស្រែពក ហើយត្រូវបានកម្លាំងក្រុមការងារអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ព្រមទាំងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចុះទប់ស្កាត់និងបង្រ្កាបបានដោយដកហូតសាច់ព្រៃស្រស់(ឈ្លូស) ទម្ងន់8kg និងអាវុធកែច្នៃប្រើរំសេវផ្ទុះចំនួន១ដើម។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំឆ្ពោះទៅកាន់ភូមិស្រែធំ ក្នុងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

ជនសង្ស័យមានឈ្មោះ ញ៉ាញ់ គឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងកែច្នៃធ្វើជាអាវុធដើម្បីបាញ់សត្វព្រៃ(ឈ្លូស)ប្រាកដមែន។

បច្ចុប្បន្នវត្ថុតាងកាំភ្លើងកែច្នៃ១ដើមបានរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានខេត្ត។ ចំណែកម៉ូតូរក្សាទុកនៅស្នាក់ការត្រពាំងត្រាច។ រីឯសាច់ព្រៃស្រស់(ឈ្លូស) ត្រូវបានដុតកម្ទេចចោល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ