ព្រឹតិ្តការណ៍ថ្មីៗ

HUMMER បោះពួយលឿនពេក​ ជ្រុលទៅបុក LEXUS-570 លាន់ដូចរន្ទះ​ ដាច់កង់​មុខ

1 ខែ មុន 47 តូ សុផល

 

ភ្នំពេញ ៖​ ស្ដែងៗណាស់​! រថយន្ត HUMMER ស៊េរី​ទំនើបមួយគ្រឿង បើកបោះពួយយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងទៀត ចំពាក់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនមានអ្នករបួសនោះទេ​ តែភាគីទាំងសងខាងបាននាំគ្នាចាកចេញពីកន្លែងកេីតហេតុបាត់ស្រមោលអស់ បន្សល់ទុករថយន្តចោល​កណ្ដាលផ្លូវ​។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើងនៅវេលាម៉ោង០១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៩៤ កែងផ្លូវលេខ២១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​  រាជធានីភ្នំពេញ​។ 

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តទំនើបស៊េរីទំនេីបមួយគ្រឿង HUMMER ពណ៌ត្រីអ៊ី ពាក់ស្លាកលេខភ្នំពេញ 2AA-6999 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២១ ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ មិនប្រយ័ត្នជ្រុលទៅបុករថយន្ត LEXUS 570​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-3588 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩៤ បុកចំពេញទំហឹងមួយចំហៀងខាងឆ្វេង បណ្ដាលឲ្យរថយន្ត HUMMER ដាច់កង់មុខផ្នែកខាងឆ្វេង​ បេីកទៅមុខលែងរួច​ ចំណែកឯរថយន្ត LEXUS 570 ខូចខាតមួយចំហៀងខាងឆ្វេងខ្ទេចយ៉ាងដំណំ​ តែពិតជាសំណាងណាស់​ ដែលមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះ​ គ្រាន់តែខូចខាត​រថយន្តតែប៉ុណ្ណោះ​ តែភាគីទាំងសងខាងបាននាំគ្នាចាកចេញពីកន្លែងកេីតហេតុបាត់ស្រមោលអស់ បន្សល់ទុករថយន្តចោល​កណ្ដាលផ្លូវ​។

បច្ចុប្បន្នក្រោយកើតហេតុ​ ប្រជាពលរដ្ឋ​ដែលធ្វេីដំណេីរឆ្លងកាត់នោះ​ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ឃេីញនៅសល់តែតំណាងចុះមកដោះស្រាយ​ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ​ ចុះមកធ្វេីការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ