ព្រឹតិ្តការណ៍ថ្មីៗ

លោក ឡុង ង៉ែត ប្រាប់តំណាង ក្រុមហ៊ុន ឡានដឹកដី និងខ្សាច់ ជ្រុះធ្លាក់​ពេញផ្លូវនោះ ថា ផ្លូវនេះ ជាផ្លូវ នាយករដ្ឋមន្ត្រីឆ្លងកាត់ បើ…….

1 ខែ មុន 111 តូ សុផល

រាជធានីភ្នំពេញ​ ៖ រថយន្តក្រុម​ឈ្មួញ​រក​ស៊ី​ដឹកជញ្ជូនដី និងខ្សាច់ មិនគ្របឲ្យបានត្រឹមត្រូវ​ ហូរទឹកកក្លាក់ កំពប់ធ្លាក់ដី និងខ្សាច់​ពេញផ្លូវ​ ត្រូវបានលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំកម្លាំងចម្រុះ​ ចុះធ្វេីការឃាត់រថយន្តបានចំនួន៣គ្រឿង​ យកទៅរក្សាទុក​នៅសាលាខណ្ឌមានជ័យ​ និងហៅអ្នកគ្រប់គ្រងមកណែនាំ​ និងធ្វេីកិច្ចសន្យា​ ឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ដែលធ្លាក់​ពេញផ្លូវនោះឲ្យបានស្អាតឡេីងវិញ​ ចាប់ពីមុខច្រកចេញចូលក្រុមហ៊ុនដឹកជញ្ជូនខ្សាច់​ នៅផ្លូវជាតិលេខ២​ អតីតរោងចក្រផលិតស៊ីម៉ងត៍​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រហូតដល់ផ្លូវ៦០ម៉ែត្រ​ កន្លែងដែលដឹកដីយកទៅចាក់នោះ ទេីបអនុញាតិប្រគល់រថយន្តជូនវិញ​ ។

លោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ បានបញ្ជាក់ថា​ កន្លងមកក្រុមរថយន្តដឹកជញ្ជូនដី​ និងខ្សាច់ទាំងនេះ​ បានដឹកខ្សាច់ ដឹកដី​ ឆ្លងកាត់តាមផ្លូវជាតិលេខ២​ និងផ្លូវ៦០ម៉ែត្រ​ គឺមិនបានគ្របតង់ឲ្យបានត្រឹមត្រូវ​ទេ​ ធ្វេីឲ្យហូរទឹកកក្លាក់ កំពប់ដី​ និងខ្សាច់ធ្លាក់ពេញផ្លូវ ទុកឲ្យអាជ្ញាធរខណ្ឌមានជ័យ​ ជាពិសេស​ក្រុមសណ្ដាប់ធ្នាប់ខណ្ឌ​ ចុះមក​បាញ់លាងសម្អាត និងប្រមូលខ្សាច់ចេញជារេីយៗ​ ទោះជាមានការចុះអប់រំណែនាំ​ ក៏ពួកគាត់ផ្គេីនមិនគោរពតាមការំណែនាំរបស់អាជ្ញាធរយេីងដែរ។ 

លោកអភិបាលរង​ សង្កត់ធ្ងន់ថា​ “បច្ចុប្បន្នផ្លូវជាតិលេ២​ និងមហាវិថីសម្ដេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ​) នៅពេលនេះ វាពិតជាមានសារះសំខាន់ខ្លាំងណាស់ ពោលគឺបងប្អូនប្រជាជន គាត់ងាយស្រួលធ្វើដំណើរចេញចូលមកកាន់ទីក្រុងភ្នំពេញ ពិសេសក្នួយៗធ្វើដំណើរទៅសាលារៀន​ ហេីយអ្វីដែលសំខាន់នោះ​ គឺជាផ្លូវដែលសម្ដេចនាយករដ្ឋមន្ត្រី​ ធ្វេីដំណេីរឆ្លងកាត់​ជាប្រចាំ​ថែមទៀត​ផង​ មិនមែនអស់លោកជាអ្នក​រក​ស៊ី​ ដឹក​ដី​ ដឹក​ខ្សាច់​ ដេីម្បី​ផ្គត់ផ្គង់​លំនៅឋាន​ ឬ​ អគារ​ផ្សេងៗ​ បាន​​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​បែបនេះនោះទេ​ ។ 

បន្ទាប់ពីមានការណែនាំពីលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ ពាក់ព័ន្ធ​និងការរៀបចំសណ្ដាប់ធ្នាប់​នេះ​ ជាក់ស្ដែងនៅយប់ថ្ងៃដដែលនេះ លោកបញ្ជាឲ្យ​កម្លាំងឃាត់រថយន្តដឹកខ្សាច់ធុនធំ បានចំនួន៣គ្រឿង​ យកទៅរក្សាទុក​បណ្ដោះអាសន្ន​ នៅសាលាខណ្ឌមានជ័យ​ និងហៅអ្នកគ្រប់គ្រងមកណែនាំ​ និងធ្វេីកិច្ចសន្យា​ ដេីម្បីឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ដែលធ្លាក់​ពេញផ្លូវនោះឲ្យបានស្អាតជាមុនសិន ទេីបអនុញាតិប្រគល់រថយន្តជូនវិញ​ ។

ដូច្នេះហេីយ​សូមឲ្យអ្នកបើកបររថយន្តទាំងនោះ ចូលរួមសហការណ៍សម្អាតបរិស្ថាន ដើម្បីយើងទាំងអស់គ្នា សោភ័ណ្ឌភាពដងផ្លូវ ឲ្យមានសណ្តាប់ធ្នាប់ល្អ ចៀសវាង​ ធ្លាក់ដី ធ្លាក់ខ្សាច់ ឬថ្ម ប៉ះពាល់ខ្ទាតប្រលាក់ តាមផ្លូវ ឬអ្នកដំណើរ​ហេីយ​ មួយវិញទៀត​នៅពេលដី ឬខ្សាច់ស្ងួត វានិងប្រែជាកម្ទេចដី​ហ៊ុយដី​ទ្រលោម​ ប៉ះពាល់ដល់បរិស្ថាន យេីងត្រូវសហការគ្នាចូលរួមថែទាំ​ និងសម្អាតឲ្យបានស្អាតឡេីងវិញ ដេីម្បីងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព ពោលគឺមិនបង្កការគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ