ព្រឹតិ្តការណ៍ថ្មីៗ

ដកកាំភ្លើងខ្លីវាយបែកក្បាល ! ខណៈឌុបមិត្តស្រីចេញពីហូបអីក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍

1 ខែ មុន 104 តូ សុផល

ភ្នំពេញ៖ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍សោះ បែរជាបុរសម្នាក់ដកកាំភ្លើងវាយបុរសម្នាក់ផ្សេងទៀតដែលជាភាគីទំនាស់ បណ្ដាលឲ្យរងរបួសក្បាល នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានពីនារីដែលជាមិត្តស្រី របស់បុរសរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទើបតែចេញពីហូបបាយ និងកំពុងតែជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចមុខស្ថានទូតគុយវ៉ែត ស្រាប់តែសង្សាររបស់ខ្លួន បើកម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-2449 ក្នុងស្ថានភាពស្រវឹងក៏ជ្រុល ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FR-1386 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យដួលទៅនឹងថ្នល់។ 

ភ្លាមៗនោះបុរសដែលជាម្ចាស់ម៉ូតូ HONDA DREAM បានងើបមកវាយបុរសដែលជាម្ចាស់ម៉ូតូ HONDA PCX ជាច្រើនដៃ និងបានដកកាំភ្លើងខ្លី វាយចំក្បាលបណ្ដាលឲ្យរងរបួសហូរឈាម ក៏ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យផងដែរ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានដឹងជនបង្កទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរនាំបន្តផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ